អគ្គីភ័យ​ឆេះ​ក្រុង​សែន​មនោ​រម្យ​ស្លាប់​និង​របួស​៥​នាក់ និង​ផ្ទះ​តូប​ជាង​២០០​ខ្នង​

10/02/2018 -  210

​គ្រោះ​អគ្គីភ័យ​ដែល​បាន​កើតឡើង នៅ​ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី ត្រូវបាន​សមត្ថកិច្ច បង្ហាញ​លទ្ធផល​ជា​ជំ​ហ៊ាន​ដំបូង​ថា បាន​បណ្តាលឲ្យ​មនុស្ស​២​នាក់​ស្លាប់ និង​៣​នាក់​ផ្សេង​ទៀត​រងរបួស ខណៈ​ដែល​ផ្ទះ និង​តូប ជាង​២០០​ខ្នង ត្រូវ​បាន​ខូចខាត​។ 

​បើតាម​ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី លោក អ៊ុក សំណាង បានឲ្យដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​ទី​១-​ឈ្មោះ សេង ម៉ូ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ទី​២-​ឈ្មោះ ទូច ណា​វីន ភេទ​ប្រុស អាយុ​១៣ ឆ្នាំ​។​ ចំណែក​​អ្នក​របួស ទី​១-​ឈ្មោះ ងូវ ពិសី ភេទ​ស្រី អាយុ​២៣ ឆ្នាំ ទី​២-​ឈ្មោះ ម៉ក់ សេង វ៉ុន ភេទ​ប្រុស អាយុ ៥២ ឆ្នាំ និង​ទី​៣-​ឈ្មោះ ម៉ក់ សុភក្ត្រ័ ភេទ​ប្រុស អាយុ​១៨ ឆ្នាំ​។​

​សូមបញ្ជាក់​ថា អគ្គីភ័យ​នេះ បាន​ឆាបឆេះ​តាំងពី​ម៉ោង​២​យប់​រំលង​អាធ្រា​ត ឈានចូល​ថ្ងៃ​ទី​១០ កុម្ភៈ​នេះ​។ យ៉ាងណាក៏ដោយ ចំពោះ​ទំហំ​ខូចខាត​ពិតប្រាកដ និង​មូលហេតុ​ដែល​បណ្តាល ឲ្យ​កើត​មាន​អគ្គីភ័យ​ដ៏​គួរឲ្យ​រន្ធត់​នេះ នៅ​មិនទាន់​មាន​ការបញ្ជាក់​នៅ​ឡើយ​ទេ​៕ ដោយៈ​សៅ វិសាល​


ព័ត៌មានផ្សេងទៀត