យុវវ័យចិន ប្លុកឳពុកម្តាយមិនអោយឃើញពួកគេ នៅលើបណ្តាញអនឡាញ

01/01/1970 -  308

ហេតុអ្វី បានជាយុវជន នៅប្រទេសចិន block(ប្លុក) បិទ មិនអោយឳពុកម្តាយ បានឃើញពួកគេនៅលើបណ្តាញទំនាក់ទំនងសង្គមអនឡាញ ដែលជាបណ្តាញទំនាក់ទំនងមួយកំពុងពេញនិយម ក្នុងសម័យកាលបច្ចេកវិទ្យា ពេលបច្ចុប្បន្ននេះ។

នៅពេលដែលជនជាតិចិនវ័យចំណាស់ ងាកចូលមកលែងបណ្តាញទំនាក់ទំនងសង្គមអនឡាញ គេឃើញថា យុវជនវ័យក្មេង បែរជាព្រងើយកន្តើយចំពោះមនុស្សចាស់ទៅវិញ។ នេះបើតាមការអោយដឹងពីរបាយការណ៍ថ្មីៗ។

Tencent ជាក្រុមហ៊ុនគ្រប់គ្រងបណ្តាញទំនាក់ទំនងសង្គម និងទូទាត់សាច់ប្រាក់ WeChat រកឃើញថា អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមវ័យក្មេងដល់ទៅ៥២ភាគរយ បានប្លុក ឬ យើងហៅថាបិទ មិនអោយឳពុកម្តាយ មើលឃើញសកម្មភាពពួកគេ នៅលើបណ្តាញមួយនេះឡើយ។

អ្នកប្រើប្រាស់WeChat(វីឆាត) ម្នាក់ ឈ្មោះថា Qin Jianping បានប្លុកបិទឳពុកម្តាយ ប៉ុន្តែអនុញាតិអោយមនុស្ស៦០០នាក់ផ្សេងទៀត ក្លាយជាមិត្ត នឹងអាចមើលឃើញពីសកម្មភាពរបស់ខ្លួន នៅលើបណ្តាញអនឡាញ។ បុរសវ័យ២៨ឆ្នាំម្នាក់នេះ លើកហេតុផលថា «ឳពុកម្តាយ នឹងអោយខ្ញុំរកមិត្តស្រី ប្រសិនបើពួកគាត់ឃើញខ្ញុំនៅម្នាក់ឯង ឬនៅជាមួយមិត្តភក្តិច្រើន។ នេះជាបញ្ហាស្ត្រេសខ្លាំងណាស់»។

ចំណែក Xie Yun វ័យ២៦ឆ្នាំ ដែលបានបិទឳពុកម្តាយរបស់ខ្លួននៅលើWeChat បានប្រាប់ហេតុផលដូច្នេះថា «ម្តាយរបស់នាងធ្លាប់យំ បន្ទាប់ពីបានឃើញនាង បង្ហោះរូបរលាកស្បែក»។

យុវវ័យ Peng Gang លើកឡើងថា ឳពុកម្តាយរបស់លោក មានការពិបាកយល់ពីរបៀបរបប រស់នៅរបស់លោក។ លោក អាចបង្ហោះរូបភាពផឹកស្រា ឬលែងហ្គេម ដល់ពាក់កណ្តាលយប់ តែឳពុកម្តាយរបស់លោកនឹងមិនពេញចិត្តចំពោះការធ្វើដូច្នេះរបស់លោកឡើយ។

ដូច្នេះ ងាកមកមើលការលើកឡើងរបស់ឳពុកម្តាយវិញម្តង នៅពេលកូនមិនអោយឃើញនៅលើបណ្តាញអនឡាញ។

អ្នកម្តាយវ័យ៥១ឆ្នាំដែលឥឡូវនេះ ដឹងរឿងដែលកូនប្រុសធ្វើនៅតាមបណ្តាញអនឡាញតាមគណនីយ្យWeChatរបស់សាច់ញាតិខ្លួន អោយដឹងថា«ខ្ញុំធ្វើពុត ដូចជាមិនដឹងអ្វីទាំងអស់។ប្រហែលជាខ្ញុំ បានជ្រៀតជ្រែកជីវិតកូនប្រុសរបស់ខ្ញុំច្រើន»។

ចំណែកលោកឳពុកវ័យ៤៩ឆ្នាំ ដែលអះអាងថា លោកមានទំនាក់ទំនងល្អនឹងកូនស្រីរបស់ខ្លួន លើកឡើងថា «ពិតជារឿងគួរអោយខកចិត្តខ្លាំងណាស់ ប៉ុន្តែអាចទទួលយកបាន។ ព្រះនាងតូចរបស់ខ្ញុំ នាងធំពេញវ័យហើយ»។ ការប្លុកបិទឳពុកម្តាយលើបណ្តាញអនឡាញទំនងជាបញ្ហាសាកល។

៣៣ភាគរយនៃមនុស្ស វ័យអាយុ១៦ឆ្នាំ ដល់៣៥ឆ្នាំ ទទួលស្គាល់ថា ពួកគេបានលុប ឬប្លុកសមាជិកគ្រួសារ នៅលើ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក(Facebook)។ នេះបើតាមការស្ទាបស្ទង់មតិពី Halifax Digital Home Index ឆ្នាំ២០១៥។

 

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត