អបអរអនុស្សាវរីយ៍១០០ថ្ងៃ ចាប់តាំងពីរៀបការ ធ្វើអោយក្រុមអ្នកគាំទ្រ សរសេរពាក្យជូនពរយ៉ាងច្រើន ដល់ Song Hyekyo នៅលើបណ្តាញអ៊ីនស្ត្រាក្រាម

11/02/2018 -  344

មានរយៈពេល១០០ថ្ងៃមកហើយ ចាប់តាំងពីតារាសម្តែង២ដួងដ៏ល្បីរបស់ប្រទេសកូរ៉េខាងត្បូង លោក Song Joongki និង Song Hyekyo ឬគេហៅថា គូស្នេហ៍ Song Song ទាំងពីរនាក់នេះ បាន រៀបការហ្នឹងគ្នា។

គូស្នេហ៍ Song Song រៀបការនៅខែតុលាឆ្នាំ២០១៧ ដែលមកដល់ថ្ងៃនេះ ពួកគេ រៀបការនឹងគ្នាបាន១០០ថ្ងៃហើយ។

ទោះជាពួកគេទាំងពីរ កម្រនឹងបើកបង្ហាញពីទំនាក់ទំនងរបស់ពួកគេ ជាសាធារណៈក៏ដោយ ក៏ក្រុមអ្នកគាំទ្រ ជានិច្ចកាល យកចិត្តទុកដាក់ ចំពោះគូស្នេហ៍មួយគូនេះ ជាយ៉ាងខ្លាំង ហើយនៅថ្ងៃ គម្រប់ខួបអនុស្សាវរី៍រៀបការ១០០ថ្ងៃ ក្រុមអ្នកគាំទ្រ យ៉ាងច្រើនភ្លូកទឹកភ្លូកដី នាំគ្នា ទៅចូលរួមសរសេរ ពាក្យអបអរសាទរដល់គូស្នេហ៍ Song Song នៅលើ បណ្តាញទំនាក់ទំនងសង្គមអ៊ីនស្ត្រាក្រាម។

ក្រុមអ្នកគាំទ្រ បានចូលទៅកាន់រូបថតថ្មីចុងក្រោយបំផុតរបស់ Song Hyekyo នៅលើបណ្តាញអ៊ីនស្ត្រាក្រាម និងអបអរដល់ថ្ងៃរៀបការ១០០ថ្ងៃរបស់នាង។

ក្រុមអ្នកគាំទ្រគូស្នេហ៍ Song Song បានជូនពរអោយគូស្នេហ៍ មានចំណងស្នេហារឹងមាំអមតៈ។

 

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត