ប្រទេសដែលមានចំនួន អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម Facebook ច្រើនជាងគេបំផុតនៅត្រឹមខែមករា២០១៨

01/01/1970 -  206

ស្ថិតិ បានបង្ហាញពីប្រទេសនាំមុខគេ ជាប្រទេស មានចំនួនអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមច្រើន Facebook ជាងគេបំផុត នៅត្រឹមខែមករាឆ្នាំ២០១៨។

អំឡុងពេលធ្វើសម្រង់ស្ថិតិ អោយដឹងថា ប្រទេសប្រេស៊ីលស្ថិតនៅក្នុងលំដាប់ប្រទេសទី៣ ដែលមាន ពលរដ្ឋប្រេស៊ីល១៣០លាននាក់ ប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ខណៈឥណ្ឌា ជាប្រទេសលំដាប់ទី១ មានអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងស្គម Facebook ដល់ទៅ២៥០លាននាក់ ចំណែកប្រទេសលំដាប់ទី២នាំមុខគេ ក្នុងការប្រើប្រាស់បណ្តាញ Facebook គឺសហរដ្ឋអាមេរិក ដែលមានដល់ទៅ២៣០លាននាក់។

តាមតារាស្ថិតិយើងឃើញផងដែរថា ប្រទេសតំបន់អាស៊ីអាគ្នេយ៍យើង ក៏មាន២ប្រទេសផងដែរក្នុងចំណោមប្រទេសទាំង១០នោះ គឺប្រទេសវៀតណាម និងប្រទេសថៃ។

ក្នុងចំណោមប្រទេសទាំងពីរនេះ ប្រទេសវៀតណាម មានអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម Facebook នាំមុខប្រទេសថៃ ដែលគេឃើញថា វៀតណាម មានអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមដល់ទៅ ៥៥លាននាក់ ចំណែកប្រទេសថៃមាន៥១លាននាក់។

ក្នុងចំណោមបណ្តាញទំនាក់ទំនងសង្គមយ៉ាងច្រើន មានតែបណ្តាញ Facebook មួយទេ ដែលជាបណ្តាញទំនាក់ទំនងសង្គមអនឡាញ មានប្រជាប្រិយភាពជាងគេ នៅក្នុងពិភពលោក បើគិតជាមធ្យមភាគ ប្រើប្រាស់ទូទាំងពិភពលោកមាន២២,៩ភាគរយ និងមានអ្នកប្រើប្រាស់មានចំនួនលើសពី២ពាន់លាននាក់។

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត