ព្រះអង្គម្ចាស់ក្សត្រីជប៉ុន Mako ត្រូវពន្យាពេល រៀបអាពាហ៍ពិពាហ៍

12/02/2018 -  475

តាមដំណឹងពីរាជវាំងជប៉ុន អោយដឹងថា ពិធីរៀបអាពាហ៍ពិពាហ៍របស់ព្រះអង្គម្ចាស់ក្សត្រីប្រទេសជប៉ុន Mako និងលោកKei Komuro នឹងត្រូវពន្យាពេលរហូតដល់ឆ្នាំ២០២០។ ព្រះអង្គម្ចាស់ក្សត្រីប្រទេសជប៉ុន Mako និងលោកKei Komuro អ្នកទាំងពីរនាក់មានអាយុ២៦ឆ្នាំដូចគ្នា។

អ្នកទាំងពីរ បានចេញប្រកាសមួយ ដោយនិយាយថា គ្មានពេលវេលាសល់គ្រប់គ្រាន់ ដើម្បីត្រៀមរៀបចំពិធីរៀបការរបស់ពួកគេ និងជីវិតនៅក្រោយពេលរៀបការ។

ព្រះអង្គម្ចាស់ក្សត្រីប្រទេសជប៉ុន Mako ជាកូនស្រីច្បង របស់ព្រះអង្គម្ចាស់ Akishino។

Komuro ជាប្រជាជនជប៉ុនសាមញ្ញ និងជាអតីតមិត្តរួមម្នាក់របស់ម្ចាស់ក្សត្រី Mako និងជាអ្នក បំរើការនៅការិយាល័យច្បាប់។

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត