អតីតសមាជិកSuper Junior ប្រកាសទំនាក់ទំនងសេ្នហា តារាចម្រៀងកូនកាត់ចិនអាមេរិកកាំង

12/02/2018 -  606

តារាចម្រៀង លោក Hangeng ដែលជា សមាជិកក្រុមចម្រៀងដ៏ល្បីមួយ របស់ប្រទេសកូរ៉េខាងត្បូង គឺក្រុមចម្រៀង Super Junior ឥឡូវនេះ លោក បានប្រកាសពីទំនាក់ទំនងស្នេហារវាងលោក និងតារាសម្តែងស្រី កូនកាត់ចិនអាមេរិកកាំងនាង Celina Jade ។

កាលពីថ្ងៃ៩កុម្ភៈ អតីតសមាជិកក្រុមចម្រៀង Super Junior បានបង្ហោះអបអរថ្ងៃខួបកំណើតគម្រប់៣៤ឆ្នាំរបស់លោក នៅលើបណ្តាញទំនាក់ទំនងសង្គមដ៏ពេញនិយមនៅប្រទេសចិន Weibo នូវពាក្យពេជន៍យ៉ាងដូច្នេះថា «hello ៣៤ hello មិត្តស្រីរបស់ខ្ញុំ» ហើយលោកក៏បានភ្ជាប់ទៅកាន់គណនីយ្យ Weibo របស់នាង Celina Jade។

បន្ទាប់មកនាង Celina Jade ក៏បានតបមកវិញថា «hello មិត្តប្រុសរបស់ខ្ញុំ»។

តារាចម្រៀងលោក Hangeng និងតារាសម្តែងនាង Celina Jade អ្នកទាំងពីរជួបគ្នាជាលើកដំបូងនៅក្នុងពិធីប្រគល់រង្វាន់ភាពយន្តចិន។

ក្រោយមក អ្នកទាំងពីរក៏មានចិត្តស្រឡាញ់គ្នា ទៅវិញទៅមក និងបានសម្រេចបង្កើតជាទំនាក់ទំនងជ្រាលជ្រៅជាគូស្នេហ៍នឹងគ្នា។

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត