តារាសម្តែងស្រីវ័យ៤២ឆ្នាំ រៀបការនឹងគូស្នេហ៍អាយុក្មេងជាងនាង១៨ឆ្នាំ

13/02/2018 -  531

តារាសម្តែងស្រីកូរ៉េខាងត្បូងវ័យ៤២ឆ្នាំថ្មីៗនេះ បានបង្ហាញមុខចេញមកប្រាប់អោយដឹងថា នាង បានរៀបការស្វាមីជាគូស្នេហ៍វ័យក្មេងអាយុតិចជាងនាង១៨ឆ្នាំ។

នាង Ham Sowon តារាសម្តែងស្រីរបស់ប្រទេសកូរ៉េខាងត្បូង បានបើកបង្ហាញអាពាហ៍ពិពាហ៍របស់នាងជាមួយនឹងស្វាមីវ័យក្មេង អាយុតិចជាងនាង ដល់ទៅ១៨ឆ្នាំ។

កាលពីថ្ងៃ១២កុម្ភៈ នាង Ham Sowon បានបង្ហាញមុខជាសាធារណៈ មកប្រកាសប្រាប់ពីអាពា ហ៍ពិពាហ៍របស់ខ្លួនថា នាងបានរៀបការកាលពីខែមករាឆ្នាំ២០១៨។

តារាសម្តែងរូបនេះបន្តថា នាងនៅពេលនេះ ជាភរិយាបុរសម្នាក់ដែលមានអាយុក្មេងជាងនាង១៨ឆ្នាំ។ ស្វាមីរបស់នាង ជាជនជាតិចិន ហើយកើតនៅឆ្នាំ១៩៩៤។ បច្ចុប្បន្ន នាង Ham Sowon ស្ថិតនៅក្នុងប្រទេសចិន ដើម្បីប្រកាសពីអាពាហ៍ពិពាហ៍របស់ខ្លួននៅទីនោះ។

នាង Ham Sowon រៀបរាប់ថា នៅពេលដំបូង នាងមិនប្រាកដក្នុងចិត្តនឹងរៀបការជាមួយនឹងស្វាមីនាងឡើយ ដោយសារគំលាតអាយុអ្នកទាំងពីរ តិចច្រើនខុសគ្នាខ្លាំង។

យ៉ាងណាក៏ដោយ បន្ទាប់ពីបានឃើញភក្តីភាពស្វាមីរបស់នាង នៅពេលសុំនាងរៀបការ នាង Ham Sowon បានផ្លាស់ប្តូរគំនិត។

មានដំណឹងអោយដឹងមកថា គូស្នេហ៍ចាស់ក្មេងមួយគូនេះ កំពុងរៀបចំពិធីរៀបការ និងដំណើរក្រេបទឹកឃ្មុំរបស់ពួកគេ នៅក្រោយពេលរៀបការ។

ដោយ៖ vibe

ព័ត៌មានផ្សេងទៀត