ពិតជាអស្ចារ្យណាស់​!សូម្បីតែ​មនុស្សយន្តក៏​​​​ចេះ​​​​ជិះ​​​ស្គីទឹក​កក​ដែរ​​​​

01/01/1970 -  93

​ការប្រកួត​កីឡា​អូឡាំពិក​នៅ​កូរ៉េខាងត្បូង​បានចាប់ផ្ដើម​តាំងពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ដោយមាន​កីឡា​ជាច្រើន​ប្រភេទ​ត្រូវបាន​រៀបចំឡើង​។ ប៉ុន្ដែ​អ្វីដែល​ប្លែក​គឺ​កីឡា​ជិះ​ស្គី​លើ​ទឹកកក មិនមែន​មនុស្ស​ប្រកួត​ទេ​តែ​ជា​មនុស្ស​យន្ដ​ទៅវិញ​។ តាម​វីដេអូ​បង្ហោះ​ដោយ​សារព័ត៌មាន​រុស្ស៊ី​RT បានបង្ហាញ​មនុស្ស​យន្ដ​ស្លៀកពាក់​ឯកសណ្ឋាន​ជិះ​ស្គី កំពុង​ប្រកួត​គ្នា​ចុះ​ពីលើ​ភ្នំ ដែល​នេះ​ជា​លើកដំបូង​ក្នុង​ពិភពលោក​។​

​ការប្រកួត​រៀបចំឡើង​ដោយ​ក្រសួង​ពាណិជ្ជកម្ម ឧស្សាហកម្ម និង​ថាមពល​កូរ៉េខាងត្បូង សហការ​ជាមួយ​វិទ្យាស្ថាន​សម្រាប់​ការអភិវឌ្ឍ​ឧស្សាហកម្ម​មនុស្ស​យន្ដ​កូរ៉េខាងត្បូង​។ ការប្រកួត​មាន​៨​ក្រុម​ចូលរួម មកពី​សាកលវិទ្យាល័យ​នានា​ក្នុងប្រទេស និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​។ នេះ​បើតាម​ការបញ្ជាក់​ពី​កាសែត​The Korea Herald៕

​សូម​ទស្សនា​វីដេអូ​៖

ព័ត៌មានផ្សេងទៀត