ផ្លូវដែក​ត​ភ្ជាប់​ពី​ក្រុង​បាងកក មក​កម្ពុជា​សង់​រួចរាល់​ជា​ស្ថាពរ​ហើយ​

13/02/2018 -  407

នៅទីបំផុត! ផ្លូវដែក​កម្ពុជា​-​ថៃ ពី​ក្រុង​បាងកក ប្រទេស​ថៃ មកកាន់ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ បាន​សាងសង់​រួចរាល់​ជា​ស្ថាពរ​ហើយ នៅ​ថ្ងៃ​ទី​១៣ កុម្ភៈ​នេះ​។ នេះ​បើ​តាម​សេចក្ដីប្រកាស​ផ្លូវការ  របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​ ​ដើម្បី​ឆ្លើយតប និង​ការចូលរួម​កាត់បន្ថយ​ចំណាយ​លើ​ការដឹកជញ្ជូន និង​កាត់បន្ថយ​គ្រោះថ្នាក់​ព្រមទាំង​ការកកស្ទះ​ចរាច​រណ៍ ក្រសួង​សាធារណការ​គ្រោង​ដាក់​ដំណើរការ​សាកល្បង នូវ​ការផ្ដល់​សេវា​ដឹកជញ្ជូន​តាម​ផ្លូវ​ដែក​នេះ នៅមុន​ឱកាស​ចូល​ឆ្នាំ​ខ្មែរ​។​

ព័ត៌មានផ្សេងទៀត