GDragon ប្រកាសថ្ងៃចូលបម្រើយោធា

14/02/2018 -  231

ទីភ្នាក់ងារសិល្បៈកំសាន្ត YG Entertainment បានបញ្ជាក់ពេលវេលាជាក់លាក់ នៃថ្ងៃចូលបម្រើយោធា របស់តារាចម្រៀង Gdragon ។

នៅថ្ងៃ១៤កុម្ភៈនេះ តំណាងមកពីទីភ្នាក់ងារសិល្បៈកំសាន្ត YG Entertainment បានប្រាប់ដល់សារពត៌មានកូរ៉េខាងត្បូងថា ជាតារាចម្រៀងដ៏ល្បី នៅក្នុងក្រុមចម្រៀងBing Bang របស់ប្រទេសកូរ៉េខាងត្បូង គឺលោក Gdragon នឹងចាប់ផ្តើមចូលបម្រើយោធានៅថ្ងៃទី២៧កុម្ភៈខាងមុខ ហើយដើម្បីបញ្ជៀស ការជ្រួលច្របល់របស់ក្រុមអ្នកគាំទ្រ លោក Gdragon នឹងចូលបម្រើយោធា ដោយគ្មានចាត់កម្មវិធីជួបជុំអ្វីឡើយ។

ទាក់ទងនឹងដំណឹងនេះដែរ ក្រុមសារពត៌មាន បានសួរសំនួរទៅកាន់អ្នកតំណាងទាក់ទងនឹងពាក្យចចារអារ៉ាមដែលលឺមកថា លោក Gdragon មានបំណងនឹងបន្តការសិក្សាថ្នាក់អនុបណ្ឌិត ដើម្បីគេចពីការចូលបម្រើយោធានោះ តើពិតឬទេ?

ទីភ្នាក់ងារសិល្បៈកំសាន្ត YG Entertainment ក៏តបមកវិញថា តារាចម្រៀងទាំងលោក GDragon និងលោក Taeyang ទាំងពីរនាក់ នឹងចូលបម្រើយោធា បំពេញកាតព្វកិច្ចជាប្រជាជនប្រទេសកូរ៉េខាងត្បូង។

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត