អស្ចារ្យមែន​! យន្តហោះ​ដ្រូ​ន​ចិន​អាច​បំពាក់​មី​ស៊ី​ល និង​ហោះ​នៅ​កម្ពស់​ដ៏​ខ្ពស់​

14/02/2018 -  387

​ជា​រឿង​ដ៏​អស្ចារ្យ​បំផុត ដែល​ប្រទេស​ចិន បានបញ្ចប់​ការ​ធ្វើ​តេស្ត យន្តហោះ​ដ្រូ​ន​ដើរ ដោយ​ថាមពលព្រះអាទិត្យ ដោយ​ជោគជ័យ ដែល​មាន​សមត្ថភាព​ហោះហើរ ក្នុង​កម្ពស់​ដ៏​ខ្ពស់ និង​អាច​បាញ់​គ្រាប់​មី​ស៊ី​ល​បាន​ផង​ដែរ​។ នេះ​បើ​តាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន​រុស្ស៊ី Sputnik នៅ​ថ្ងៃ ទី​១៤ ខែ​កុម្ភៈ​នេះ​។​

​ប្រភព​ព័ត៌មាន​ដដែល បានបញ្ជាក់​ថា យន្តហោះ​ដ្រូ​ន​ប្រភេទ CH-4 Rainbow  ត្រូវបាន​ធ្វើតេស្ត​សាកល្បង ដោយ​អាច​ហោះហើរ​បាន ១៥​ម៉ោង និង​នៅ​រយៈកម្ពស់​ជាង ២០​គីឡូម៉ែត្រ ពី​លើ​កម្រិត​នីវ៉ូ​ទឹកសមុទ្រ ខណៈ​វា​ត្រូវបាន​រចនា​ឲ្យមាន​លទ្ធភាព ហោះហើរ​ដល់​កម្ពស់ ៦៥​គីឡូម៉ែត្រ​។​

​សូមបញ្ជាក់​ថា យន្តហោះ​ដ្រូ CH-4 Rainbow ក៏​មាន​បំពាក់​នូវ​គ្រាប់​មី​ស៊ី​ល​ប្រដេញ បាញ់​ទៅលើ​គូសត្រូវ​បាន​ផង​ដែរ​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត