វេជ្ជបណ្ឌិត យកព្រូនជាង១០ក្បាលចេញពីភ្នែកស្ត្រីម្នាក់

01/01/1970 -  215

នាង Abby Beckley ជាអ្នកបម្រើការងារ នៅលើទូកនេសាទម្នាក់កាលពីឆ្នាំ២០១៦ នៅពេលនោះហើយ នាងមានអារម្មណ៍ថា ដូចជា មានអ្វីម្យ៉ាងហែលវៀរ ធ្វើចលនាទៅមក នៅក្នុងកែវភ្នែករបស់នាង។ ជាការពិតទៅ វាមិនមែនជាត្រីទេ ប៉ុន្តែជាព្រូន ដែលមានចំនួនដល់ទៅ១៤ក្បាលឯណោះ។

ស្ត្រីវ័យ២៨ឆ្នាំម្នាក់នេះ អារម្មណ៍ថា ភ្នែករបស់នាងដូចជាស្កៀបៗទើសៗ ដូចជាមានអ្វីចាក់ នៅក្រោមត្របកភ្នែក ហើយក៏មើលឃើញថា មានតែរោមភ្នែក ប៉ុន្តែមួយសប្តាហ៍ក្រោយមក នាងបានទៅជួបវេជ្ជបណ្ឌិត រកមើលមូលហេតុតើភ្នែកនាងមានបញ្ហារោលក្រហម។

នាង Beckley ប្រាប់ទៅសារពត៌មានថា «ខ្ញុំបានយកម្រាមដៃខ្ញុំ ដាក់នៅក្នុងភ្នែក ហើយអ្វីដែលខ្ញុំបានទាញចេញមក គឺជាព្រូនមួយក្បាល។ ខ្ញុំភ្ញាក់ផ្អើលខ្លាំងណាស់ វាកម្រើក ខ្ញុំពិតជាតក់ស្លុតមែនទែន»។ នៅប៉ុន្មានថ្ងៃបន្ទាប់ នាង ទាញបានព្រូនតូចៗប្រហែលជា៦ក្បាលបន្ថែមទៀត។

នាង បានទៅជួបវេជ្ជបណ្ឌិត Erin Bonura ដែលជាឳពុករបស់មិត្តប្រុសនាង។ លោក Bonura រៀបរាប់ថា «មិត្តស្រីកូនប្រុសខ្ញុំ មានព្រូននៅក្នុងភ្នែករបស់នាង។ តើយើងគួរធ្វើយ៉ាងម៉េចទៅ។ «វេជ្ជបណ្ឌិតជាច្រើន ដែលបានមើលភ្នែក Beckley ហើយ មិនប្រាកដក្នុងចិត្តឡើយ ពីអ្វីដែលពួកគេបានឃើញ។ ជាករណីកំរ ដែលមានព្រូននៅក្នុងភ្នែក»។

តាមការពិនិត្យ និងពិភាក្សាជាមួយក្រុមវេជ្ជបណ្ឌិត ក៏មានការសន្និដ្ឋានឃើញថា ព្រូននៅក្នុងភ្នែករបស់នាងBeckleyជាប្រភេទព្រូន Thelazia gulosa ជាព្រូនដែលមាននៅក្នុងភ្នែកសត្វគោក្របី។ ក្រុមវេជ្ជបណ្ឌិត ព្យាបាលភ្នែកនាង Beckley និយាយថា ព្រូន១៤ក្បាល ត្រូវបានយកចេញពីភ្នែកនាង Beckley ក្នុងរយៈពេល២០ថ្ងៃ។

ព្រូនទាំងនោះ មិនអាចយកចេញអស់បានភ្លាមៗឡើយ គេត្រូវរង់ចាំ អោយព្រូនចេញមក ក្រៅឃើញ ហើយទើបគេយកចេញ។

ព្រូនដែលយកចេញពីភ្នែកមានប្រវែងខ្លីជាងកន្លះអ៊ីញ។ ទោះជាព្រូន បង្កអោយភ្នែករោលក្រហម ប៉ុន្តែវេជ្ជបណ្ឌិតនិយាយថា ភ្នែកមិនទំនងជាខូចអចិន្ត្រៃយ៍ឡើយ។

ក្រុមវេជ្ជបណ្ឌិត ជឿជាក់ថា ករណីរបស់នាង Beckley គឺព្រូនហោះចូលក្នុងភ្នែករបស់នាង នៅពេលនាងធ្វើដំណើរ កាត់ហ្វូងសត្វគោក្របី។

ករណីព្រូននៅក្នុងភ្នែករបស់នាង Beckley ជាករណីទី១១នៅអាមេរិកខាងជើង។

ករណីមុនៗទាក់ទងនឹងរឿងព្រូននៅក្នុងភ្នែកនេះ ត្រូវគេរកឃើញច្រើនករណីនៅអ៊ឺរ៉ុប និងអាស៊ី និងសហគមន៍ជនបទ ដែលនៅជិតនិងសត្វគោក្របី ហើយនិងស្ថានភាពរស់នៅទៀតសោត លក្ខណៈគ្មានអនាម័យ ។

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត