លោក Pep Guardiola សរសើរកីឡាករអាល្លឺម៉ង់ម្នាក់ថាអស្ចារ្យ

14/02/2018 -  188

កីឡាករសញ្ជាតិអាល្លឺម៉ង់ Ilkay Gundogan បានជាប់ជាកីឡាករលេងល្អសម្រាប់ក្លិបអ្នកមានរបស់ សេដ្ឋីអារ៉ាប់ Manchester City ក្នុងក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយជើងទី១។

ជើងទីមួយកាលពីយប់មិញមេឃខៀវ Manchester City បានបង្ហាញទម្រង់លេងយ៉ាងល្អ និងមុតស្រួច ដោយស៊ុតបញ្ចូលទីគូប្រកួតរហូត ៣គ្រាប់នៅតង់ទីមួយ ដោយនាទី១៤ Gündogan ជាអ្នកតែតគ្រាប់បើកឆាកយ៉ាងអស្ចារ្យ។

ឈានដល់នាទី១៨ Bernardo Silva បានទាត់រលេបំប្លោងរំលងអ្នកចាំទី១គ្រាប់ មុនពេលដែល Agüero ស៊ុតគ្រាប់ទី៣នៅនាទី២៣ដាច់ចង្កេះអ្នកចាំទី។ ទោះនាំមុខ៣គ្រាប់ហើយក្ដីក៏ Manchester City បានបន្ថែម១គ្រាប់ទៀតនៅនាទី ៥៣ ដោយ Ilkay Gündogan ដដែល។

ការលេងល្អសម្រាប់វគ្គ Champions League របស់កីឡាករសញ្ជាតិអាល្លឺម៉ង់ Ilkay Gundogan បានអន្ទងចិត្តលោក Pep Guardiola បានសរសើរមិនដាច់ពីមាត់ថាគេជាកីឡាករល្អអស្ចារ្យ នេះបើតាមការអោយដឹងពីសារពត៌មាន Sky Sport៕

ដោយ៖ អ៊ុំ កុសល

 

ព័ត៌មានផ្សេងទៀត