កុំភ្លេចសំអាត ក្រាស់សិតសក់របស់អ្នក!

15/02/2018 -  373

អ្នកគ្រប់គ្នា ដឹងហើយថា អ្នកត្រូសំអាតជក់ផាត់មុខរបស់អ្នក ប៉ុន្តែសម្រាប់ហេតុផលខ្លះ ការសំអាតក្រាស់សិតសក់ ប្រហែលជាត្រូវបានបំភ្លេច។

ក្រាស់សិតសក់ ក៏ដូចគ្នានឹងសំភារៈតុបតែងលំអរសម្រស់ដទៃទៀតផងដែរ ក្រាស់សិតសក់ អាចឡើងគគ្រិច ដោយសារការប្រើប្រាស់ ជាពិសេស ប្រសិនបើអ្នកប្រើប្រាស់ផលិតផលផ្សេងៗ មកតុបតែងសក់។ នេះបើតាម អ្នកជំនាញថែរក្សាសម្រស់វេជ្ជបណ្ឌិត Sejal Shah ។

សសៃសក់ រួមនិងកំអែផលិតផលប្រើតុបតែងម៉ូតសក់ អាចធ្វើអោយធូលី កោសិកាស្បែកងាប់ និងប្រេង អាចតោងជាប់គរនៅលើក្រាស់សិតសក់របស់អ្នក ក្លាយជាជម្រកបាក់តេរី និងមានផ្សិត ដូច្នេះ ងាយនឹងអោយអ្នកកើតមានជំងឺផ្សេងៗ។

បន្ថែមលើនេះ ការមិនបានសំអាតក្រាស់សិតសក់ អោយបានញឹកញាប់ ក៏ធ្វើអោយក្រាស់សិតសក់របស់អ្នក សិតសក់មិនបានស្អាតល្អផងដែរ ដោយសារធ្មេញក្រាស់ ជាប់មានធូលី និងប្រេង ហើយនៅពេលអ្នកសិតសក់ទៅ ធូលី និងប្រេង នឹងជាប់នៅលើសក់របស់អ្នក។

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត