ប្រទេសចិន ក្មេងស្រីអាយុ១២ឆ្នាំ កាត់សក់ លក់ទិញទូរស័ព្ទ

15/02/2018 -  446

ក្មេងស្រីជនជាតិចិនម្នាក់ អាយុ១២ឆ្នាំ បានកាត់សក់របស់នាងលក់ ក្នុងតម្លៃ៤៨ដុល្លារអាមេរិក យកលុយទិញទូរស័ព្ទដៃ ដើម្បីទាក់ទងទៅម្តាយរបស់នាង ដែលធ្វើការនៅទីឆ្ងាយ។

ក្មេងស្រី He Jingling(ហឺ ជីងលីញ) នាងប្រហែលជាមិនមានរបស់មានតម្លៃអ្វីឡើយ ដោយសារនាងជាក្មេងស្រីអាយុ១២ឆ្នាំ រស់នៅជាមួយជីដូនជីតា នៅភូមិជនបទប្រទេសចិន ប៉ុន្តែនាងមានសក់ ជាវត្ថុមានតម្លៃ។

ដោយសារ នាង ចង់និយាយជាមួយម្តាយ ដែលចេញទៅធ្វើការនៅទីឆ្ងាយខ្លាំងក្មេងស្រីម្នាក់នេះ ក៏សម្រេចចិត្តកាត់សក់លក់ យកលុយទិញទូរស័ព្ទស្មាតហ្វូនមួយ ដូច្នេះនាងអាចនិយាយទូរស័ព្ទមានវីដេអូមើលមុខម្តាយរបស់នាងបាន។

ក្មេងស្រី Jingling បាននិយាយជាមួយអ្នកសារពត៌មានថា «សក់របស់ខ្ញុំ វែងដល់ចង្កេះ ហើយបើខ្ញុំលក់សក់ ខ្ញុំនឹងមានលុយច្រើនអោយគ្រួសារ»។

Jingling មិនរីករាយឡើយ នៅពេលនាងបានជួបម្តាយតែម្តងក្នុងមួយឆ្នាំ គឺនៅពេលម្តាយនាងមកលែងផ្ទះ នៅពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។

ម្តាយរបស់នាង បានចាកចេញទៅធ្វើការនៅទីឆ្ងាយ ពីភូមិកំណើត ក្រោយពីលែងលះជាមួយឳពុករបស់ Jingling។

កាលពីខែមុន ក្រោយពីបានឃើញមិត្តម្នាក់ និយាយទូរស័ព្ទតាមវីដេអូខល ទៅកាន់ម្តាយ បានធ្វើអោយក្មេងស្រី Jingling បានលក់សក់របស់នាងក្នុងតម្លៃ៣០០យ៉ន់ ឬស្មើនិង៤៨ដុល្លារអាមេរិក។ Jingling បានពន្យល់បកស្រាយប្រាប់ពីមូលហេតុដែលនាងលក់សក់ថា «ម្តាយរបស់ខ្ញុំនៅឆ្ងាយណាស់ ខ្ញុំគ្មានលុយគ្រប់គ្រាន់ ចំណាយលើការនិយាយទូរស័ព្ទទេ ដូច្នេះខ្ញុំ និងម្តាយ មិនអាចនិយាយគ្នា តាមទូរស័ព្ទបានយូរឡើយ»។

ម្យ៉ាងទៀត នាងមិនអាចមើលឃើញមុខម្តាយនៅពេលនិយាយទូរស័ព្ទ បើសិនជាលំបាកបែបនេះ មិននិយាយទូរស័ព្ទ ជាជម្រើសល្អប្រសើរជាង។

Jingling ប្រាប់ថា នាងមានអារម្មណ៍ច្រណែនរាលពេល នៅពេលឃើញមិត្តអ្នកជិតខាងរបស់ខ្លួន និយាយទូរស័ព្ទមានវីដេអូខល ឃើញមុខម្តាយ។ មិត្តរបស់នាង អាចថតរូប ចេញពីវីដេអូទុកមើល ពេលនឹកម្តាយថែមទៀតផង។ Jingling ប្រាប់ថា សម្រាប់នាងរូបថត ដែលនាង និងម្តាយថតជាមួយគ្នា ជារូបថត កាលនាងនៅជាក្មេងតូច តែប៉ុណ្ណោះ។

ជីដូន និវជីតារបស់ក្មេងស្រី Jingling រស់នៅដោយចិញ្ចឹមសត្វមាន់ និងមានកសិដ្ឋានឱសថបុរាណចិនតូចមួយ នៅតាមជំរាលភ្នំ។

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត