EXO, CL នឹងសម្តែង ក្នុងកម្មវិធីបិទកីឡាអូឡាំពិចរដូវរងារ ទីក្រុងPyeongchang ឆ្នាំ២០១៨

15/02/2018 -  500

តារាចម្រៀងកូរ៉េខាងត្បូងក្រុម EXO ហើយនិងតារាចម្រៀងនាងCL នឹងមានវត្តមានសម្តែងនៅក្នុងពិធីបិទការប្រកួតកីឡាអូឡាំពិច រដូវរងារទីក្រុង Pyeongchang ឆ្នាំ២០១៨។

តារាលំដាប់ពិភពលោកទាំងពីរ ត្រូវបានជ្រើសរើស ចេញពីក្នុងចំណោមអ្នកសិល្បៈកូរ៉េខាងត្បូងជាច្រើននាក់ផ្សេងទៀត ដើម្បីអោយទៅសម្តែង នៅក្នុងកម្មវិធីបិទ ការប្រកួតកីឡាអូឡាំពិច។

គណៈកម្មាធិការ មានមូលហេតុថា គ្មានក្រុមណាមួយ ប្រសើរជាងអ្នកចម្រៀង ដែលបានជ្រើសរើសឡើងនេះឡើយ ដោយសារ តារាចម្រៀងក្រុម EXO មានបទពិសោធន៍សម្តែង ទាំងនៅក្នុងប្រទេសកូរ៉េខាងត្បូង និងនៅឯបរទេស ចំណែកនាង CL តែងមានវត្តមាននៅក្រៅប្រទេស ជាមួយនិងបទចម្រៀងទោលរបស់នាង ទោះជាមិនមានក្រុម2NE1 ក៏ដោយ។

សម្រាប់មូលហេតុផ្សេងទៀត ក្រុមចម្រៀង EXO មានបទពិសោធន៍ច្រើនសម្រាប់កម្មវិធីថ្នាក់ជាតិបែបនេះ។ កម្មវិធីប្រកួតកីឡាអូឡាំពិចរដូវរងារទីក្រុង Pyeongchang ឆ្នាំ២០១៨ ប្រព្រឹត្តិទៅចាប់ពីថ្ងៃ៩កុម្ភៈ រហូតដល់ថ្ងៃ២៥កុម្ភៈ។

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត