យប់មិញ​កូនប្រុស​ទាំង​២​លោក​ព្រាប សុវត្ថិ ពិតជា​ឆក់​បេះដូង​នារីៗ មែន​!

15/02/2018 -  588

​រាត្រី​ថ្ងៃ​១៤ កុម្ភៈ ដែល​ជា​ថ្ងៃ​នៃ​សេចក្តីស្រឡាញ់ មាន​ការប្រគុំ​តន្ត្រី​ដ៏​អស្ចារ្យ​មួយ នៅក្នុង​បរិវេណ Exchange Square ក្បែរ​រមណីយដ្ឋាន​វត្ត​ភ្នំ ដោយ​មាន​ការចូលរួម​ពី​តារាចម្រៀង និង​តារា​សិល្បៈ​ល្បីៗ​ជាច្រើន​។ អ្វី​ដែល​ពិសេស​នោះ វត្ត​មាន​កូនប្រុស​ទាំង​ទ្វេរ​របស់​លោក​ព្រាប សុវត្ថិ គឺ​លោក​សុវត្ថិ មុនី្ន​វណ្ណ និង​លោក​សុវត្ថិ មុន្នី​នាគ ក៏​បាន​បង្ហាញ​វត្តមាន ក្នុង​ការប្រគំ​តន្ត្រី​នេះ​ផង​ដែរ​។

​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី Share the love concert កាល​ពី​យប់មិញ​នេះ អ្នក​ទាំង​២ បាន​បកស្រាយ​បទ​ចម្រៀង​ថ្មី និង​ដំបូង​បំផុត​របស់​ខ្លួន <<​កែវភ្នែក​>> ធ្វើឲ្យ​អ្នកទស្សនា ពិសេស​នារីៗ ឈរ​ភ្លឹក​លង់​នឹង​សម្លេង និង​សម្រស់​ដ៏​ស្រស់​សង្ហា​របស់​អ្នក​ទាំង​២៕   

ព័ត៌មានផ្សេងទៀត