សណ្ឋាគារខ្លាឃ្មុំផែនដា នៅប្រទេសចិន

16/02/2018 -  597

សណ្ឋាគារខ្លាឃ្មុំផែនដា នៅទីក្រុង Guangzhou (ក័ងចូវ) ខេត្ត Guangdong (ក័ងតុង) ប្រទេសចិន នឹងបើកដំណើរការ ស្វាគមន៍អតិថិជនរបស់ខ្លួន នៅអំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ឆ្នាំនេះ ដើម្បីបំពេញតាមតម្រូវការ កំសាន្តរីករាយ សម្រាប់ប្រជាជនចិន។

សណ្ឋាគារ ត្រូវគេតុបតែងរចនាឡើង ដោយប្រើរូបខ្លាឃ្មុំភ្លោះបី ដែលកើតនៅខែកក្កដាឆ្នាំ២០១៤ ហើយសណ្ឋាគាររូបខ្លាឃ្មុំផែនដាមួយនេះ មានបន្ទប់ភ្ញៀវ១៥០០បន្ទប់ និងអាគារសម្រាប់កំសាន្ត ពាណិជ្ជកម្ម និងសេវាកម្មដទៃផ្សេងទៀត។ នេះបើតាមសារពត៌មានចិន។

ខ្លាឃ្មុំផែនដាភ្លោះទាំង៣ ដែលបង្ហាញរូបភាពរបស់ខ្លួន នៅសណ្ឋាគារ មានឈ្មោះ Meng Meng ឈ្មោះ Shuai Shuai និងឈ្មោះKu Ku។

ទស្សនារូបភាពសណ្ឋាគារខ្លាឃ្មុំផែនដា នៅប្រទេសចិន ខាងក្រោម ៖

 

ដោយ៖ Vibe

 

ព័ត៌មានផ្សេងទៀត