SHINee គ្រោងរក្សាកន្លែងសម្រាប់ Jonghyun នៅដដែល ក្នុងការប្រគំតន្រ្តីនៅជប៉ុន

16/02/2018 -  752

តំណែងរបស់ Jonghyun នៅក្នុងក្រុមចម្រៀង SHINee នៅតែមាន ជានិច្ច ជាដរាប ហើយគ្មានអ្វីអាចហាមឃាត់ ឬផ្លាស់ប្តូរ ការរក្សាទុកតំណែងមួយនេះ បានឡើយ។

ក្រោយពីតារាចម្រៀងកូរ៉េដ៏ល្បី និងមានវ័យក្មេងលោក Jonghyun បានទទួលមរណៈភាពទៅ សមាជិកក្រុមគ្រប់គ្នា បានសរសេរសារដោយផ្ទាល់ដៃ ផ្ញើរទៅកាន់ក្រុមមិត្តអ្នកគាំទ្រ ថា កម្មវិធីប្រគំតន្ត្រីរបស់ក្រុមចម្រៀង SHINee នៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៧កុម្ភៈ ដល់២៧កុម្ភៈ នឹងនៅតែប្រារព្ធធ្វើឡើង។

ពេលសមាជិក្រុម រៀបចំការប្រគំតន្ត្រីរបស់ពួកគេ ជាក្រុមមានសមាជិកតែ៤នាក់ នៅប្រទេសជប៉ុននោះ មានពត៌មានអោយដឹងមកថា មិនមានការបំពេញកន្លែងចន្លោះរបស់ Jonghyun ឡើយ ។ សមាជិកក្រុម គ្រោងនឹងរក្សាទុកអារម្មណ៍ដែល Jonghyun នៅលើឆាកប្រគំតន្ត្រីជាមួយពួកគេ។

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត