kim-kardashian មានទំហំចង្កេះ តូចបំផុត ត្រឹមតែ២៤អ៊ីញ

19/02/2018 -  301

ចង្កេះរបស់តារាហូលីវូដល្បីឈ្មោះនាង kim-kardashian ដែលមានទំហំត្រឹមតែ២៤អ៊ីញ តើជាទំហំមួយមានផាសុកភាព ចំពោះទម្រង់រាងកាយនាងឬទេ?

ថ្មីៗនេះ នាង kim-kardashian បានបង្ហាញរូបថតរបស់នាង ដែលមានចង្កេះក្នុងទំហំត្រឹមតែ២៤អ៊ីញ និងទម្ងន់ដែលស្រកអស់ជាង៧០ផោន ឬជាង៣០គីឡូក្រាម ដោយសារ នាងបានកំណត់របបទទួលទានអាហារសម្រកទម្ងន់ និងការព្យាយាមហាត់ប្រាណជាទៀងទាត់។

តាមអ្នកជំនាញសុខភាពដែលផ្សាយក្នុង PLOS One បានបង្ហាញថា ទំហំចង្កេះដែលមានសុខភាពគឺ ទំហំចង្កេះ សមាមាត្រគ្នានឹងទម្ងន់ដងខ្លួន  ប៉ុន្តែតារាហូលីវូដនាង kim-kardashian មានកំពស់៦៣អ៊ីញ ស្មើ់និង១,៦០ម៉ែត្រ ហើយទំហំចង្កេះ២៤អ៊ីញ ឬស្មើនិងជាង៦០សង់ទីម៉ែត្រ។ដូច្នេះ គេឃើ់ញថា ទំហំចង្កេះរបស់ kim មានទំហំតូច ជាងទំហំចង្កេះដែលមានសុខភាពល្អបន្តិច។

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត