SHINee បង្ហាញវត្តមានលើឆាកប្រគំតន្រ្តីមានគ្នា៤នាក់ ដោយទុកកន្លែងសម្រាប់ Jonghyun

19/02/2018 -  583

ក្រុមតារាចម្រៀងល្បីរបស់ប្រទេសកូរ៉េខាងត្បូង SHINee បានបង្ហាញវត្តមាននៅលើឆាកប្រគំតន្ត្រីនៅប្រទេសជប៉ុន ក្នុងនាមជាក្រុមចម្រៀង មានសមាជិក៤នាក់ ដោយទុកកន្លែងពិសេសមួយមិនអោយអ្នកផ្សេងណាជំនួសបានឡើយ ជាកន្លែងសម្រាប់តារាចម្រៀង Jonghyun ដែលទើបបានធ្វើអត្តឃាតសម្លាប់ខ្លួន កាលពីចុងឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ។

ក្រុមចម្រៀង SHINee បានចាប់ផ្តើមកម្មវិធីប្រគំតន្រ្តីSHINee មានឈ្មោះថា WORLD THE BEST 2018, FROM NOW ON នៅប្រទេសជប៉ុនហើយ កាលពីនៅថ្ងៃ១៧កុម្ភៈ និងថ្ងៃ១៨កុម្ភៈ។

សមាជិកទាំង៤ ឈរដោយក្លាហាន និងស្រស់សង្ហា នៅលើឆាកប្រគំតន្រ្តី ព័ទ្ធជុំវិញដោយក្រុមអ្នកគាំទ្រពួកគេ ។

គ្មានពាក្យណាមួយ អាចបង្ហាញអារម្មណ៍ដែលគ្រប់គ្នាមាននៅសាលប្រគំតន្រ្តីឡើយ ប៉ុន្តែមានសារសំខាន់មួយ ដែលគ្រប់គ្នា អាចកត់សម្គាល់បានមានពន្លឺ ភ្លឺថ្លាឆ្លុះដូចត្បូងគ្រីសស្តាល់ នោះគឺ SHINee មានសមាជិក៥នាក់។

ទោះជានៅលើឆាកប្រគំតន្ត្រីមានតារាចម្រៀង៤ដួង ក៏ពិតមែន ប៉ុន្តែនៅលើឆាកតន្ត្រី អាច អោយគេមើលដឹង និងយល់ថា គ្មាននរណាម្នាក់ អាចមកជំនួសកន្លែងរបស់តារាចម្រៀង Jonghyun បានឡើយ។

នៅលើវេទិកាចម្រៀង មានម៉ាយក្រូហ្វូនចំនួន៥ ហើយទីតាំងនៅកណ្តាលទុកទំនេរចោល។

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត