កីឡាការិនីគុនខ្មែរ នូវ ស្រីពៅ ឈ្នះក្បាច់គុនចំរុះនៅមីយ៉ាន់ម៉ា

19/02/2018 -  408

នូវ ស្រីពៅ ជាកីឡាការិនីមួយរូបដែលមានចិត្តអង់អាចក្លាហានវាយមិនញញើតគូរប្រកួត ទោះបីជាគូរ ប្រគួតរបស់គេជាម្ចាស់ផ្ទះក៏ដោយ។ យ៉ាងណាមិញតាមបណ្តាញសង្គមបានបង្ហោះយ៉ាងព្រោងព្រាត ពីជ័យជំនះដ៏អស្ចារ្យរបស់កីឡាការិនីកូនខ្មែរដែលចូលប្រឡូកក្នុងវិស័យប្រដាល់ ដែលជាវិស័យមួយ ឈឺសាច់ខុសពីកីឡាផ្សេងៗ។

អ្នកលេងគុនខ្មែរនារី នូវ ស្រីពៅ បានប្រកួតឈ្នះដោយពិន្ទុលើកីឡាការិនីម្ចាស់ផ្ទះ Shwe Sin Min ក្នុងការប្រកួតប្រដាល់សេរីនៅប្រទេសមីយ៉ាន់ម៉ា កាលពីល្ងាចថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈកន្លងទៅ។

ការឈ្នះនេះមិនមែនជារឿងចៃដន្យនោះឡើយពោលគឺ ស្រីពៅ មានសម្ថភាពពិតប្រាកដមិនខ្លាចគូរសត្រូវ។ ជាមួយគ្នានេះដែរកីឡាការិនីគុនខ្មែរនារី នូវ ស្រីពៅ បានអោយដឹងដែរថា៖ ជាចំណុចមួយ ដែលធ្វើឲ្យខ្លួនមិនចាញ់ច្រាបសង្វៀន មិនចាញ់ច្រាបដៃគូ និងអ្នកគាំទ្រម្ចាស់ផ្ទះគឺមានទំនុកចិត្តខ្ពស់លើខ្លួនឯង និងការស្រេកឃ្លានជ័យជម្នះ ទើបធ្វើឲ្យស្រីពៅរឹតតែមានទឹកចិត្ត និងប្រឹងប្រកួតរហូតឈ្នះ បែបនេះ ហើយក៏មានការជួយជ្រោមជ្រែងពីលោកគ្រូបង្វឹក ក៏ដូចជាលោកគ្រូតាផងដែរ។

ដូច្នេះ នូវ ស្រីពៅ ក្លាយជាកីឡាការិនីគុនខ្មែរទី១ ឈ្នះនៅលើសង្វៀនប្រដាល់សេរីនៅមីយ៉ាន់ម៉ា៕

ដោយ៖ អ៊ុំ កុសល

 

ព័ត៌មានផ្សេងទៀត