ផ្សារ​ទំនើបAEON Mallនិង​ក្រុមហ៊ុន​ធំៗ​៥​ទៀតប្រកាស​ជ្រើសរើស​បុគ្គលិកជិត​១​ពាន់​នាក់

19/02/2018 -  646

ក្រោយពី​ទទួល​ជោគជ័យ​ខ្លាំង នៅក្នុង​ការវិនិយោគរ​បស់​ខ្លួន ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​កន្ល​ង​មក ផ្សារ​ទំនើប​របស់​ជប៉ុន AEON Mall គ្រោង​នឹង​បើកសម្ពោធ​សាខា​ទី​២ នា​ពាក់កណ្តាល​ឆ្នាំ​២០១៨ ខាងមុខនេះ​។ ជាមួយគ្នានេះ ដែរ AEON បានប្រកាស​ជ្រើសរើស​បុគ្គលិក​បន្ទាន់ ដើម្បី​បម្រើ​ការងារ​នៅក្នុង​ផ្សារ​ទំនើប​ទី​២ ចំនួន​ជាង​៤០០​នាក់ នៅក្នុង​វេទិកា​ការងារ​នា​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៨​ខាងមុខនេះ ចាប់ពី​ម៉ោង​៨:០០ ដល់​ម៉ោង​៥ ៣០​នាទី​ល្ងាច​។ ក្រៅពីនោះ មាន​ក្រុមហ៊ុន​ធំៗ​ចំនួន​៥​ផ្សេងទៀត ក៏​បាន​ប្រកាស​ជ្រើសរើស​បុគ្គលិក​ផងដែរ សរុប​ប្រមាណ​ជិត​១០០០​នាក់​។​

​ដំណើរការ​ជ្រើស​រើ​ស​បុគ្គលិក​នេះ នឹង​ត្រូវ​សហការ​សម្របសម្រួល ដោយ​រាជរដ្ឋាភិបាល តាមរយៈ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​

​នេះ​បើ​តាម​ការបញ្ជាក់ នៅលើ​ទំព័រ​ហ្វេ​សប៊ុក របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​ថ្ងៃ​ទី​១៩ កុម្ភៈ​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មជ្ឈមណ្ឌល​ការងារ​រាជធានី​ភ្នំពេញ តាមរយៈ​លេខ​ទូរស័ព្ទ ០១៦ ៧៨៦៦៥៥ ឬ​គេហទំព័រ​របស់​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ www.nea.gov.kh និង​ទំព័រ facebook neakhmer (​អិន​អ៊ីអេ​ខ្មែរ​)៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត