ប្រទេសចិន សាងសាង់អាគារចតរថយន្ត

20/02/2018 -  595

អាគារចតរថយន្តកំពស់២៣ជាន់ ស្ថិតនៅក្នុងប្រតិបត្តិការ សាកល្បង នៅខេត្ត Liaoning ប្រទេសចិន។

អាគារនេះ មានទំហំសរុប៤៣០០ម៉ែត្រក្រឡា ហើយអាចចត បានរថយន្តដល់ទៅ៦០៦រថយន្ត។

វិនិយោគក្នុងទឹកប្រាក់សរុប៩០លានយ៉ន់ប្រាក់ចិន ឬស្មើនិង១៤,៣លានដុល្លារអាមេរិក អាគារ បានផ្តល់ចំណតចតរថយន្តយ៉ាងច្រើន ដែលអាចជួយកាត់បន្ថយការប្រើប្រាស់ដីចតរថយន្ត។

អាគារចតរថយន្ត ប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យា ដូច្នេះអ្នកបើកបរ អាចចតរថយន្តចេញចូលបាន ដោយខ្លួនឯង ដោយបង់ប្រាក់តាមទូរស័ព្ទដៃ ឬកាតធនាគារ។

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត