សហព័ន្ធគុនខ្មែរបានបង្ហាញឈ្មោះកីឡាករប្រដាល់ជម្រើសជាតិរួចហើយ

20/02/2018 -  505

សហព័ន្ធកីឡា​ប្រដាល់​កម្ពុជា បានជ្រើសរើស​កីឡាករ​ប្រដាល់ ជម្រើសជាតិរួច​​ហើយ ក្នុងនោះ មាន​ពន្លកកីឡាករ​ជើងខ្លាំង វ័យក្មេង​ម្នាក់​គឺ ​​ធឿន ធារ៉ា។ កីឡាករវ័យក្មេង​​កែងមុតស្រួច​ម្នាក់នេះ បាន​បង្ហាញខ្លួន​ជាច្រើនដង​​​ក្នុងកម្មវិធី Max Mouy ​Thai ហើយ​ទទួលបានជ័យ​ជំនះ ទាំង​ការផ្តួល​ដៃគូរ អោយ​សន្លប់ និងឈ្នះ​ដោយ​ពិន្ទុ។​​

ក្នុងនោះដែរលោក តែម ម៉ឺន ដែលជា​ប្រធាន​សហព័ន្ធ​គុន​ខ្មែរ បានឲ្យដឹង​ថា បេក្ខភាព​ជម្រើស​ជាតិ​សម្រាប់ឆ្នាំនេះ​គឺមាន​ ៨រូប និងគ្រូបង្វឹកចំនួន ​២រូប ​ហើយ​ចាប់ផ្ដើមប្រមូល​ផ្ដុំតាមគោលការណ៍​ របស់ក្រសួងអប់រំ យុវជន និងកីឡា ចាប់ពី​ខែកុម្ភៈ នេះ​តទៅ។

ហើយការប្រមូលផ្ដុំ កីឡាករជម្រើសរើសជាតិគុនខ្មែរកម្ពុជាផងដែរនេះ គឺដើម្បីត្រៀមការប្រកួតមិត្តភាពអន្តរជាតិនានា និងជាការវាស់ស្ទង់សមត្ថភាពកីឡាករ៕

ដោយ៖ អ៊ុំ កុសល

 

ព័ត៌មានផ្សេងទៀត