ឥណ្ឌូនេស៊ី​ប្រកាសអាសន្ន​ក្រោយ​ភ្នំភ្លើង​Sinabung​ផ្ទុះ​ក្នុង​កម្ពស់​ជាង​៧​គីឡូម៉ែត្រ​

20/02/2018 -  570

​ប្រទេស​ឥណ្ឌូនេស៊ី បាន​ប្រកាស​អាសន្ន ចំពោះ​ជើងហោះហើរ​ទាំងអស់​ផ្អាក​ជា​បណ្តោះអាសន្ន បន្ទាប់​ពី​ភ្នំភ្លើង Sinabung នៅលើ​កោះ​សូ​ម៉ា​ត្រា បាន​ផ្ទុះ​កាលពី​ថ្ងៃ​ចន្ទ​។ នេះ​ជា​ការ ប្រកាសអាសន្ន​កម្រិត​ខ្ពស់បំផុត ដោយសារ​តែ​ភ្នំភ្លើង​បាន​បាញ់​ផេះ រហូត​ដល់​កម្ពស់​ជាង​៧​គីឡូម៉ែត្រ ដែល​ជា​ការផ្ទុះ​ដ៏​ធំ​បំផុត​ប្រចាំឆ្នាំ​។ ​លើសពីនេះ​ទៀត តំបន់​នៅ​ជុំវិញ​ភ្នំភ្លើង​នេះ ត្រូវ​បាន​បិទ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ដោយសារ​តែ​ភ្នំភ្លើង​មាន​សកម្មភាព​ជា​ញឹកញាប់​។​

​នេះ​បើ​តាម​ការចុះផ្សាយ ដោយ​សារព័ត៌មាន​ចិន​ស៊ី​ហួរ នៅ​ថ្ងៃ​អង្គារ៍​នេះ​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត