ក្រុមហ៊ុន​មួយ​​របស់​ជប៉ុន​​គ្រោង​​សង់​អគារ​​ឈើ​​កម្ពស់​ខ្ពស់បំផុត​​ក្នុង​លោក​

20/02/2018 -  276

​ក្រុមហ៊ុន​មួយ​របស់​ជប៉ុន​ឈ្មោះ​Sumitomo Forestry នឹង​សាងសង់​អគារ​ឈើ​កម្ពស់​ខ្ពស់បំផុត​មួយ​នៅក្នុង​ទីក្រុង​តូ​ក្យូ​។ អគារ​នេះ​មាន​៧០​ជាន់ កម្ពស់​៣៥០​ម៉ែត្រ គ្រោង​នឹង​សាងសង់​រួចរាល់​នៅ​ឆ្នាំ​២០៤១ ដើម្បី​រម្លឹក​ខួប​៣៥០​ឆ្នាំ​របស់​ក្រុមហ៊ុន​។ គេ​នឹង​ប្រើ​ដែក​រួមជាមួយ​ឈើ​ប្រមាណ​១៨​ម៉ឺន​ម៉ែត្រគូប​ដើម្បី​សាងសង់ ហើយ​អគារ​នេះ​នឹង​ក្លាយជា​លំនៅស្ថាន​ប្រហែល​៧​ពាន់​ខ្នង ដែលមាន​ដាំ​ដើមឈើ​នៅ​គ្រប់​ជាន់​តែម្ដង​។ លក្ខណៈពិសេស​របស់​វា​មួយទៀត អាច​ទប់ទល់​នឹង​គ្រោះ​រញ្ជួយ​ដី​ក្នុង​ទីក្រុង​តូ​ក្យូ​បាន​ផងដែរ​។​

​សូមបញ្ជាក់ អគារ​ឈើ​W350​ត្រូវ​ចំណាយ​ប្រាក់​សម្រាប់​សាងសង់​ប្រហែល​៦០០​ពាន់​លាន​យ៉េន ស្មើនឹង​៥,៦​ពាន់​លាន​ដុល្លារ​អាមេរិក ស្មើនឹង​ពីរដង​នៃ​ចំនួន​សាងសង់​អគារ​ធម្មតា​មាន​ទំហំ​ដូចគ្នា​៕

ព័ត៌មានផ្សេងទៀត