Huawei និង Vodafone ជោគជ័យ ក្នុងការប្រើប្រព័ន្ធ5G សម្រាប់ Call

21/02/2018 -  300

ក្រុមហ៊ុន Huawei និង Vodafone ក្រុមហ៊ុនទូរគមនាគមន៍យក្សរបស់ប្រទេសចិន Huawei និងក្រុមហ៊ុន Vodafone ដែលជាក្រុមហ៊ុន ទូរគមនាគមន៍ចម្រុះជាតិរបស់ប្រទេសអង់គ្លេស បានប្រកាសនៅថ្ងៃអង្គារថា ក្រុមហ៊ុនទាំងពីរ បានបញ្ចប់ការសាកល្បង ហៅទូរស័ព្ទចេញ(Call)  ដោយប្រើបណ្តាញ5G ជាលើកដំបូងក្នុងពិភពលោក ដោយជោគជ័យ។

ក្រុមហ៊ុន Huawei បញ្ជាក់ថា ការហៅទូរស័ព្ទចេញ ប្រើប្រព័ន្ធ5G មានកម្រិតលឿនជាងប្រព័ន្ធ4G ដល់ទៅ៨ដង។

ក្រុមហ៊ុនរបស់ប្រទេសចិនដដែលនេះ ក៏បានអោយដឹងដែរថា ការសាកល្បងលើកទី២ ដោយប្រើប្រាស់ប្រព័ន្ធ5G សម្រាប់ការនិយាយជជែកគ្នាតាមវីដេអូ ( Video Call)  វិញ ក៏ទទួលបានជោគជ័យ ផងដែរ។

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត