ក្លិបចំនូលថ្មីលីកកំពូលកម្ពុជាវិសាខាកំពង់បង្ហាញទំរង់លេងល្អ

21/02/2018 -  214

លីកបាល់ទាត់កំពូលរបស់កម្ពុជា Metfone Cambodia League ជិតបានត្រលប់មកវិញឆាប់ៗនេះ ហើយ ដែលនឹងចាប់ផ្តើមបើករដូវកាលថ្មីនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ ខាងមុខនេះ។

ក្នុងនោះដែរក្លិបទាំង១២ដែលជាសមាជិកលីកកំពូលកម្ពុជាបាននឹងកំពុងពង្រឹងសមត្ថភាពតាមរយៈការប្រកួតមិត្តភាពនានា នឹងការនាំយកកីឡាករល្អៗមកជួយក្រុម។ ជាក់ស្តែងយើងចាប់អារម្មណ៍ទៅលើ ក្លិបបាល់ទាត់ដែលជាជើងឯកលីកលំដាប់ទី២កម្ពុជាគឺ វិសាខា ដែលបានមកកាន់លីកកំពូលនា រដូវកាលនេះ។

វិសាខា កំពុងតែធ្វើអោយក្លិបដទៃទៀតមិនអាចមើលរំលងពីសមត្ថភាពនៃការប្រកួតប្រជែងដណ្តើមពាន នោះទេត្បិតក្លិបមួយនេះគឺបាននាំយកកីឡាករល្អៗជាច្រើនមកកាន់រដូវកាលថ្មី។ វិសាខា អាចថាជាក្លិប មួយដែលគំរាមកំហែងក្លិបដទៃទៀត។

ជាក់ស្តែង៧ប្រកួតកន្លងមករបស់ វិសាខា រួមមានឈ្នះអាស៊ីអឺរ៉ុប ២-០ ឈ្នះអគ្គិសនីកម្ពុជា ៣-០ ឈ្នះក្រុមថៃ Trat FC ២-០ ស្មើក្រុម Chanthaburi FC ២-២ ឈ្នះក្រុមជម្រើសខេត្តកោះកុង ៣-២ ឈ្នះក្រុមអង្គរថៃហ្គ័រ ៣-០ និងថ្មីៗនេះទើបតែឈ្នះក្រុមជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន គឺព្រះខ័នរាជស្វាយរៀង ៥-១៕

ដោយ៖ អ៊ុំ កុសល

ព័ត៌មានផ្សេងទៀត