ប្រេ​ស៊ីល​​បង្ហាញ​​ជម្រើស​១១​នាក់​​ដំបូង​​សម្រាប់​​ប្រកួត​​World Cup​​នៅ​រុស្ស៊ី​​ពិតជា​មិនធម្មតា​

21/02/2018 -  329

​ព្រឹត្តិការណ៍​FIFA World Cup​នៅ​ប្រទេស​រុស្ស៊ី នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ខែមិថុនា​ខាងមុខ​នេះហើយ​។ ចំណែក​លោក​Tite អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ីល ក៏បាន​បញ្ចេញ​ឈ្មោះ​កីឡាករ​ជម្រើស ១១​នាក់​ដំបូង​របស់លោក​ដែរ​។​

​កីឡា​ករទាំង​១១​រូប​រួមមាន Alisson Becker អ្នក​ចាំទី (Roma) ខ្សែការពារ Marquinhos (Paris Saint Germain) ខ្សែការពារ Miranda (Inter Milan) ខ្សែការពារ​ស្តាំ Dani Alves (Paris Saint Germain) ខ្សែការពារ​-​បម្រើ Marcelo (Real Madrid) ខ្សែ​បម្រើ Casemiro (Real Madrid) ខ្សែ​បម្រើ Paulinho (Barcelona) ខ្សែ​បម្រើ Renato Augusto (Beijin Guoan)  ខ្សែ​ប្រយុទ្ធ Neymar (Paris Saint Germain), Coutinho (Barcelona) និង Gabriel Jesus (Man City) ។​

​ក្រុម​ជើងឯក​World Cup៥​សម័យមួយ​នេះ កំពុង​មានសង្ឃឹម​ខ្ពស់​ក្នុងការ​ដណ្ដើមពាន​លើក​ទី​៦ ព្រោះ​ពួកគេ​ត្រូវ​ប្រកួត​វគ្គ​ជម្រុះ​ក្នុង​ពូ​ល E ទល់នឹង​ក្រុម​ណូវែល​សេ​ឡង់ កូ​ស្តារី​កា និង​ស៊ែរ​ប៊ី ដែលជា​ក្រុម​មិនសូវ​ល្បី​។ ប្រេ​ស៊ីលនឹង​ប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ​ទល់នឹង​ក្រុម​ម្ចាស់ផ្ទះ​រុស្ស៊ី និង​ក្រុម​ការពារ​តំណែង​ជើងឯក​អាល្លឺម៉ង់​នា​ខែមីនា​ខាងមុខ​៕

ព័ត៌មានផ្សេងទៀត