ក្រុមហ៊ុន​​Panasonic​​បង្កើត​​ប្រព័ន្ធ​វៃឆ្លាត​​ថ្មី​មួយ​​សម្រាប់​សម្គាល់​​មុខ​មនុស្ស​

21/02/2018 -  210

​ក្រុមហ៊ុន​ផលិត​គ្រឿង​អេឡិចត្រូនិច​ជប៉ុន Panasonic បាន​បង្កើត​ប្រព័ន្ធ​ថ្មី​មួយ​សម្រាប់​សម្គាល់​មុខ​មនុស្ស ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​វៃ​ឆ្លាត​។ នាយក​ប្រតិ​ប​ត្ដិ​ក្រុមហ៊ុ​ននិយាយថា ប្រព័ន្ធ​ពិសេស​នេះ​ពឹងផ្អែក​លើ​បច្ចេកវិទ្យា​វៃឆ្លាត ដែល​សិក្សា​យ៉ាង​ស៊ីជម្រៅ និង​មាន​ភាពត្រឹមត្រូវ​ឥតខ្ចោះ​។ វា​ដំណើរការបាន​ទោះបី​មនុស្ស​ពាក់​វ៉ែន​តាខ្មៅ​ការពារ​ពន្លឺព្រះអាទិត្យ ឬ​មិន​ថា​ពួកគេ​មើល​ចុះក្រោម វា​នៅតែ​អាច​ស្គាល់មុខ​មនុស្ស​បាន​១០០​ភាគរយ​។​

​ប្រព័ន្ធ​នេះ​ជ្រើសរើស​យក​រូបភាព​ដែល​ច្បាស់​បំផុត ហើយ​អាច​ដំណើរការបាន​លឿន​ជាង​បច្ចេកវិទ្យា​បច្ចុប្បន្ន​ដល់​ទៅ​៥​ដង​។ តម្រូវការ​នៃ​ការប្រើ​បច្ចេកវិទ្យា​វៃឆ្លាត​ស​ម្កាល់​មុខ​មនុស្ស​នេះ បាន​កើនឡើង​នៅតាម​ទីសាធារណៈ ចន្លោះពេល​មាន​ការព្រួយបារម្ភ​ពី​ការវាយប្រហារ​ភេរវកម្ម​។ ក្រុមហ៊ុន Panasonic​និយាយថា ខ្លួន​នឹង​ផ្ដោត​សំខាន់​លើ​ការបង្កើត​ប្រព័ន្ធ​សុវត្ថិភាព ទប់ស្កាត់​ការប្រើ​ប្រព័ន្ធ​ខុសច្បាប់ និង​ការបំផ្លាញ​ទិន្នន័យ​ផងដែរ​។​

​ក្រុមហ៊ុន​រំពឹងថា​ប្រព័ន្ធ​សម្គាល់​មុខ​មនុស្ស និង​បច្ចេកវិទ្យា​តាមដាន​ថ្មី​នេះ នឹង​អាចរួមចំណែក​ក្នុង​ការរក្សា​សុវត្ថិភាព នៅក្នុង​ព្រឹត្ដិការណ៍​កីឡា​អូឡាំពិក​និង​ប៉ា​រ៉ា​អូឡាំពិក ក្នុង​ទីក្រុង​តូ​ក្យូប្រទេស​ជប៉ុន នៅ​ឆ្នាំ​២០២០៕

ព័ត៌មានផ្សេងទៀត