នៅទីក្រុងបាងកក ស្ត្រីម្នាក់ត្រូវអ្នកបើកតាក់ស៊ី ប្លន់លុយ និងបង្កអោយនាងរបួស

22/02/2018 -  299

ប៉ូលីសថៃ កំពុងតាមរកអ្នកបើកតាក់ស៊ីនៅទីក្រុងបាងកកម្នាក់ បន្ទាប់ពីជននេះ បានប្លន់លុយស្ត្រីអ្នកជិះតាក់ស៊ីចំនួន១៤០០០បាត និងបង្កអោយស្ត្រីរងគ្រោះមានរបួសផងដែរ។ នាងThongprakai Suksriratស្ត្រីជនរងគ្រោះ បានប្រាប់ទៅប៉ូលីសថៃ ថា នាងត្រូវអ្នកជិះតាក់ស៊ីប្លន់ ក្រោយពីនាងសុំអោយអ្នកបើកបររថយន្តតាក់ស៊ីឈប់មួយភ្លែត ដើម្បីអោយនាងចូលទៅដកលុយពីម៉ាស៊ីនអេធីអឹម។

ក្រោយពីនាងបានដករួចហើយ នាងត្រលប់មកជិះតាក់ស៊ីវិញ តាក់ស៊ីក៏បន្តដំណើរទៅមុខបានមួយភ្លែត បន្ទាប់មកអ្នកតាក់ស៊ី ក៏ឈប់រថយន្ត ហើយនិយាយថា លោកចង់ទៅបន្ទប់ទឹក។ ប៉ុន្តែតាក់ស៊ី ដើរទៅទ្វាររថយន្តខាងក្រោយ ហើយបើកទ្វាររថយន្ត បន្ទាប់មកក៏ព្យាយាមដណ្តើមកាបូបពីនាង។

ជនរងគ្រោះបន្តថា អ្នកបើកតាក់ស៊ី បានប្រើកាំបិត បង្កស្នាមរបួសនៅលើដៃឆ្វេងរបស់នាង ដូច្នេះ នាងក៏ឈប់ដណ្តើមកាបូបជាមួយអ្នកបើកតាក់ស៊ីតែម្តងទៅ។ នាងបន្តថា នាងទាត់អ្នកបើកតាក់ស៊ី ហើយរត់ចេញដើម្បីបញ្ជៀសគ្រោះថ្នាកដល់ជីវិតរបស់នាង។

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត