Keylor Navas ជាចំណាប់អារម្មណ៍របស់ Liverpool

22/02/2018 -  192

យោងតាមប្រភពកាសែតអេស្ប៉ាញ Diario Gol បានអោយដឹងថាប្រធានក្លិប Real Madrird គឺលោក Florentino Perez បាននឹងកំពុងចាប់អារម្មណ៍ចង់យក David De Gea ឬក៏ Thibaut Courtois ពេលចប់រដូវកាលនេះ។ ចំណែកឯកីឡាករ Keylor Navas មិនបានដក់ចប់ក្នុងចិត្តរបស់ប្រធានក្លិបរូបនេះបន្តទៀតទេ។

ជាមួគ្នានេះដែរដំណឹងល្ហិចល្ហៀងថាក្រុមហង្សក្រហម Liverpool បានបង្ហាញចំណាប់អារម្មណ៍ចង់ចុះកុងត្រាយកអ្នកចាំទីដៃទី១របស់ក្លិប Real Madrid កីឡាករ Keylor Navas ។

អាចថាជាឱកាសល្អរបស់ក្លិប Liverpool ដែលកំពុងស្វែងរកអ្នកចាំទីជាក់លាក់សម្រាប់ក្រុម បន្ទាប់ពីក្លិបមើលឃើញថា Mingolet ហាក់ធ្លាក់ទម្រង់លេង។

អ្វីដែលជាបញ្ហាប្រឈមសម្រាប់ Liverpool គឺហ៊ានចំណាយលុយលើសពី២០លានអឺរ៉ូដេញថ្លៃដែរឬទេ ខណៈតម្លៃនេះអាចនិយាយបានគឺទាបខ្លាំងណាស់សម្រាប់ Real Madrid ក្នុងការដាក់តម្លៃកំណត់ដើម្បីទិញ Keylor Navas៕

ដោយ៖ អ៊ុំ កុសល

ព័ត៌មានផ្សេងទៀត