សមត្ថកិច្ចចាប់ខ្លួនម្ចាស់​ពាន​The Voice ប៊ុត សីហា ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​

22/02/2018 -  753

​លោក ប៊ុត សីហា ម្ចាស់​ពានរង្វាន់ The Voice Cambodia រដូវ​កាល​ទី​១ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​ករណី​ប្រើប្រាស់​គ្រឿងញៀន​។ បើ​តាម​ការបញ្ជាក់​ពី លោក ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាលជាតិ ទទួល​ផែន​គ្រឿងញៀន បានឲ្យដឹងថា លោក ប៊ុត សីហា ពិតជា​ត្រូវបាន​ឃាត់​ខ្លួន​មែន នៅ​ចំណុច​មុខ​សាលា​បឋមសិក្សា​ពងទឹក ក្នុង​សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោងជាង​៥​ល្ងាច ថ្ងៃទី​២១ កុម្ភៈ​។​

​លោក ម៉ក់ ជី​តូ បាន​បន្ថែមថា នៅពេល​សួរ​នាំ និង​រកឃើញ​ថា ប៊ុត សីហា គ្រាន់តែ​ពាក់ព័ន្ធ​ការជក់ និង​ប្រើប្រាស់​គ្រឿងញៀន​នោះ លោក​បាន​ចាត់ចែង​ឲ្យកម្លាំង​ជំនាញ​ទាក់ទង ទៅ​អាណាព្យាបាល និង​ក្រុមគ្រួសារ មក​ធានា​យក​ទៅ​ធ្វើ​ការអប់រំ និង​ដាក់​នៅ​កន្លែង​បន្សាប​គ្រឿងញៀន​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត