៤ចំនុចដែលត្រូវដឹងពី UEFA Europa League វគ្គ១៦ក្រុមចុងក្រោយ

23/02/2018 -  229

ការប្រកួតបាល់ទាត់ពានរង្វាន់ UEFA Europa League វគ្គ៣២ក្រុមចុងក្រោយជើងទី២ បានបញ្ចប់ហើយ នឹងបានរកឃើញក្រុមចំនួន១៦ ដែលនឹងត្រូវបន្តតតាំងគ្នានៅលើវាលស្មៅបន្តទៀត។

ក្រុមទាំង១៦រួមមាន៖ A.C. Milan (អ៊ីតាលី), Arsenal (អង់គ្លេស), Athletic Club (អេស៉្បាញ), Atlético de Madrid (អេស៉្បាញ), CSKA MOSCOW (រុស្សី), Dortmund (អាល្លឺម៉ង់), Dynamo Kyiv (អ៊ុយក្រែន), Lazio (អ៊ីតាលី), Lokomotiv Moscow (រុស្សី), Olympique Lyonnais (បារាំង), Marseille (បារាំង), Viktoria Plzeň (សាធារណរដ្ឋឆេក), RB Leipzig (អាល្លឺម៉ង់), FC Red Bull Salzburg, Sporting Clube de Portugal (ប៉ទុយហ្គាល់), Zenit (រុស្សី)។

យើងសូមបង្ហាញបងប្អូនពីចំនុច ៤ ដែលនឹងធ្វើឡើងសម្រាប់ពានរង្វាន់ UEFA Europa League វគ្គ១៦ គ្រុមចុងក្រោយ៖

១. ការចាប់ឆ្នោត និងទីតាំង វគ្គ១៦ក្រុមចុងក្រោយនឹងធ្វើឡើងនៅថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ៦ល្ងាចនៅកម្ពុជា។ ទីតាំងគឺនៅទីស្នាក់ការសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប ស្ថិតក្នុងទីក្រុង Nyon ប្រទេសស្វីស។

២. ការផ្សាយផ្ទាល់ អ្នកគាំទ្រជុំវិញពិភពលោកទាំងអស់អាចមើលការផ្សាយផ្ទាល់ពីការចាប់ឆ្នោតវគ្គ១៦ក្រុមនៅលើ គេហទំព័រផ្លូវការសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប, ទំព័រ Facebook, Twitter និង Instagram របស់ UEFA ដោយសេរី។

៣. របៀបរើសក្រុម នៅវគ្គនេះ ក្រុមទាំងអស់នឹងដាក់ក្នុងធុងចាប់ឆ្នោតតែមួយ ហើយសុទ្ធតែអាចប៉ះគ្នាបើទោះជាមកពីប្រទេសតែមួយក៏ដោយ។ ឧទាហរណ៍ Marseille (បារាំង) អាចប៉ះ Olympique Lyonnais (បារាំង) បាន។ ក្រុមដែលចាប់បានឈ្មោះបានមុនគេនឹងធ្វើជាម្ចាស់ផ្ទះ។

៤. កាលបរិច្ឆេទ ការប្រកួតជើងទីមួយនឹងធ្វើនៅថ្ងៃព្រហស្បតិ៍ ទី៨ ខែមិនា ឆ្នាំ២០១៨ និងជើងទីពីរ នឹងធ្វើថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិនា ឆ្នាំ២០១៨ រំលងបានមួយសប្តាហ៍៕

ប្រភព៖ Dailymail

ដោយ៖ អ៊ុំ កុសល

 

 

ព័ត៌មានផ្សេងទៀត