​បិទ​ទីតាំង​ខារ៉ាអូខេ Coloso KTV ក្រោយ​បែកធ្លាយ​វីដេអូ​នារី​រាំ​ស្រាត​ល្វែងលើ​

24/02/2018 -  711

​កម្លាំង​គណៈកម្មាធិការ​ចម្រុះ ដឹកនាំ​ដោយ​លោក​អភិបាល​ខណ្ឌ​ចំការមន និង​ព្រះរាជអាជ្ញារង​សាលាដំបូង នៅយប់ថ្ងៃទី២៣ កុម្ភៈ បាន​ចុះ​បិទ​ទីតាំង​ខារ៉ាអូខេ​មួយ​កន្លែង មាន​យីហោ Coloso KTV មាន​ទីតាំងនៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៣៦០ ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន ។​

​ការចុះ​បិទ​ទីតាំង​ខារ៉ាអូខេ កូ​ឡូសូ Coloso នេះ​ធ្វើឡើង បន្ទាប់​ពី​បែកធ្លាយ​វីដេអូ​ឃ្លីប នារី​ស្រស់​ស្អាត​ម្នាក់ រាំ​ស្រាត​ល្វែង​ខាងលើ បញ្ចេញ​សុដន់ នៅក្នុង​បន្ទប់​ខារ៉ាអូខេ ឈរ​រាំ​ឱប​ពីក្រោយ​ដោយ​បុរស​ម្នាក់​។ វីដេអូ​ឃ្លីប​នេះ ត្រូវបាន​អ្នកលេង​ហ្វេ​សប៊ុក​ចែកចាយប​ន្តគ្នា ធ្វើឲ្យ​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។

​បើ​តាម​ការចុះផ្សាយ របស់​សារព័ត៌មាន​ក្នុងស្រុក បានឲ្យដឹងថា ការ​បែកធ្លាយ​វីដេអូ​នេះ ត្រូវបាន​ដាក់​ការសង្ស័យ ទៅលើ​មន្ត្រី​នគរបាល​សេដ្ឋកិច្ច ស័ក្តិ​៤​កន្លះ និង​ឧកញ៉ា​រកស៊ី​ឈើ​ដ៏​ល្បី​ម្នាក់​នៅ​ខេត្ត​មណ្ឌលគិរី មាន​បញ្ហា​បែកបាក់​ផ្ទៃក្នុង ទើប​បង្ហោះ​ជា​សាធារណៈ ខណៈ​ដែល​រឿង​នេះ បាន​កើតឡើង​ប្រមាណ​ជា​៥​ទៅ​៦​ខែ​ទៅ​ហើយ​។​

​សូមបញ្ជាក់​ថា ចំពោះ​វីដេអូ​ស្រើបស្រាល ខាងលើនេះ ត្រូវបាន​មហាជន​រិះគន់​យ៉ាង​ខ្លាំង ដោយ​ចាត់ទុកថា ជា​អំពើ​មិន​ថ្លៃថ្នូរ ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅ លើ​កិត្តិយស សេចក្តីថ្លែថ្នូ​ររបស់​នារី​ខ្មែរ​។ ជាមួយគ្នានេះ ក៏​មាន​ការស្នើឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​ចុះ​ពិនិត្យ និង​ណែនាំ​ដល់​គ្រប់​កន្លែង​ក្លឹប​កម្សាន្ត​នានា ត្រូវ​ចៀសវាង​អំពើ​អសីលធម៌​បែបនេះ និង​ស្នើ​ឲ្យមាន​ការដាក់ទោស​ទ​ណ្ឌ​ទៅលើ​ជន​ដែល​ប្រព្រឹត្ត តាមរយៈ​ការ​ថត​រូបភាព ឬ​វីដេអូ​អាសអាភាស​បែបនេះ​ផងដែរ​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត