គ្រូពេទ្យ​​ឥណ្ឌា​​វះកាត់​​យក​ដុំ​សាច់​​ចេញពី​ក្បាល​​បុរស​ម្នាក់​​ទម្ងន់​​ជាង​១​គីឡូក្រាម​

24/02/2018 -  450

​ក្រុមគ្រូពេទ្យ​ឥណ្ឌា​ដែល​បាន​វះកាត់​យក​ដុំ​សាច់​ចេញពី​ក្បាល​បុរស​ម្នាក់ បាន​អះអាងថា​នោះ​ជា​ដុំ​សាច់​ដែល​អាច​ចាត់ទុកថា​ធ្ងន់​បំផុត​មិន​ធ្លាប់មាន ព្រោះ​វា​មាន​ទម្ងន់​រហូតដល់​១.៨៧​គីឡូក្រាម​។ លោក Santlal Pal​វ័យ​៣១​ឆ្នាំ​ជា​ម្ចាស់​ហាង​ម្នាក់ មាន​ដុំ​សាច់​នៅលើ​ក្បាល​ជា​យូរណាស់​មកហើយ ប៉ុន្ដែ​នៅ​ថ្ងៃទី​១៤​កុម្ភៈ​ក្រុមគ្រូពេទ្យ​បាន​វះកាត់​យកចេញ​។​

ក្រោយពេលវះកាត់

​លោក​វេជ្ជបណ្ឌិត​ក្នុង​មន្ទីរពេទ្យ​នៃ​ទីក្រុង​ម៉ុមបៃ​បាន​បញ្ជាក់ថា នោះ​គឺជា​ដុំ​សាច់​ធំ​បំផុត​មិន​ធ្លាប់មាន ហើយ​គ្រូពេទ្យ​បាន​ចំណាយពេល​រហូត​៧​ម៉ោង​ទើប​បញ្ចប់​ការវះកាត់​។ វា​ជា​ការវះកាត់​ដ៏​ស្មុគស្មាញ​បំផុត ហើយ​អ្នកជំងឺ​ក៏​ត្រូវការ​ឈាម​ច្រើន​ដែរ ប៉ុន្ដែ​យ៉ាងណាមិញ​ក្រុមគ្រូពេទ្យ ធ្វើ​វា​បាន​ដោយ​ជោគជ័យ​។ ដុំ​សាច់​ដែល​វះកាត់​យកចេញ​មាន​ទម្ងន់​១,៤​គីឡូក្រាម​។ ពេលនេះ​លោក​Santlal Pal​បាន​ធូរស្បើយ​ឡើងវិញ អាច​ដើរ​បាន​និង​ហូប​អាហារ​បាន​ធម្មតា​៕​

ព័ត៌មានផ្សេងទៀត