មិននឹកស្មានថា ពេជ្រ ថៃ ធ្វើ​ឲ្យ​ម្តាយ​ឪពុក​ស្រក់​ទឹកភ្នែក​ចំពោះមុខ​មហាជន​

26/02/2018 -  436

​ពីមួយថ្ងៃ ទៅមួយថ្ងៃ កុមារា​ពេជ្រ ថៃ ម្ចាស់​ពាន The Voice Kids បាន​ធ្វើឲ្យ​មហាជន ស្រឡាញ់ ចូលចិត្ត និង​គាំទ្រ កាន់តែខ្លាំង ដោយសារ​តែ​ទេពកោសល្យ​សិល្បៈ​របស់​គេ​។ ហើយ នាពេល​បច្ចុប្បន្ន​នេះ ពេជ្រ ថៃ ក៏​បាន​ក្លាយ​ជា​តារាចម្រៀង​វ័យក្មេង ដ៏​ល្បី និង​មាន​ប្រជាប្រិយ មិន​ចាញ់​តារា​ជើងចាស់​នោះទេ​។​
​យ៉ាងណាក៏ដោយ អ្វី​ដែល​គួរឲ្យ​ស្ងើចសរសើរ​មួយទៀត​នោះ គឺ​ពេជ្រ ថៃ បាន​ធ្វើឲ្យ​ឪពុក​ម្តាយ ស្រក់​ទឹកភ្នែក​ទាំង​មិនដឹង​ខ្លួន នៅ​ចំពោះមុខ​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ នៅក្នុង​កម្មវិធី​បុណ្យ​មួយ​។​

​វីដេអួ​ក្លីប​រយៈពេល​ជាង​២​នាទី ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្តាញ​ហ្វេ​សប៊ុក ពេជ្រ ថៃ បាន​ពោល​សម្តី​យ៉ាង​ដូច្នេះ​ថា​..៖​កូន​ចង់​ឲ្យ​ពុក​ម៉ែ នៅ​ជាមួយ​កូន​ជា​រៀងរហូត មិន​ចង់​ឲ្យ​ឃ្លាតឆ្ងាយ​ពី​ខ្លួន​ទេ ហើយ​ខ្ញុំ​នឹង​សន្យាថា ខ្ញុំ​នឹង​ខំ​ប្រឹងប្រែង​រក​លុយ​ដើម្បី​ចិញ្ចឹម​ពុក​ម៉ែ និង​លោកយាយ​ដែល​នៅ​ឯ​ផ្ទះ​

​តាមរយៈ​ពាក្យសម្តី​ដែល​ប្អូន​បាន​និយាយ​ចេញ​មក​នេះ ធ្វើ​ឲ្យ​ម្តាយ​និង​ឪពុក​របស់​ខ្លួន ស្រក់​ទឹកភ្នែក​នៅ​មុខ​មហាជន​ជាច្រើន ដែល​មិន​នឹកស្មានថា កូនប្រុស​របស់​ខ្លួន​នៅ​ក្មេង​សោះ តែ​ចេះ​គិត​វែងឆ្ងាយ​មិន​ចាញ់​មនុស្ស​ធំ​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត