ប៊ុត សីហា ថាខ្លួន​ជា​ភ្នាក់ងារ​សម្ងាត់បង្ក្រាបគ្រឿងញៀន មិនមែន​ជា​អ្នក​ជក់ទេ​

26/02/2018 -  1402

​រំលង​បាន​ជិត​១​សប្តាហ៍ លោក​ប៊ុត ម្ចាស់​ពាន The Voice Cambodia រដូវ​កាល​ទី​១ បាន​ចេញ​មុខ​បកស្រាយ តាម​វីដេអូ​ឡាយ​ហ្វេ​សប៊ុក​ថា ការពិត​លោក​មិនមែន ជា​អ្នក​ជក់​គ្រឿងញៀនទេ ប៉ុន្តែ​ខ្លួន​គឺជា​ភ្នាក់ងារ​សម្ងាត់ របស់​ស្នងការ​នគរបាល​បង្ក្រាប​គ្រឿងញៀន​។

​គេ​ចាំ​បាន​ថា កាលពី​ល្ងាច​ថ្ងៃទី ២១ កុម្ភៈ តារាចម្រៀង ប៊ុត សីហា ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួង​មហាផ្ទៃ​ចាប់ខ្លួន ដោយ​ចោទប្រកាន់​ពាក់ព័ន្ធ​ការប្រើប្រាស់​គ្រឿងញៀន ដែល​ធ្វើឲ្យ​មហាជន ភ្ញាក់ផ្អើល​ជាខ្លាំង​។​

​ប៉ុន្តែ​នៅ​ថ្ងៃនេះ លោក ប៊ុត សីហា ខ្លួន​ជា​ជន​បង្កប់ របស់​សមត្ថកិច្ច​បង្ក្រាប​គ្រឿងញៀន មិនមែន​ជា​អ្នក​ជក់​នោះទេ​។

​លោក​បន្តថា ដោយសារ​តែ​ព័ត៌មាន​លឿន​រហ័ស​ពេក ទាំង​មិន​ដឹង​រឿងហេតុ​ច្បាស់លាស់ ទើប​ធ្វើឲ្យ​មាន​ការភ័ន្តច្រឡំ​។ អ្វី​ដែល​ធ្វើឲ្យ​ប៊ុត សីហា តុ​ក​សិច​កាន់តែ​ខ្លាំង​ទៀត​នោះ គឺ​បាត់បង់​ឱកាស​ទៅ​ចម្រៀង​នៅ​ប្រទេស​អាមេរិក ដោយសារ​តែ​ស្ថានទូត​បដិសេធ​មិន​ផ្តល់​ទិដ្ឋាការ​។ ចឹង​ដឹង​ការបកស្រាយ​របស់​ប៊ុត សីហា យ៉ាងណា​ទៀត​នោះ​?​សូម​ទស្សនា​វីដេអូ​ខា​ក្រោម​៖

 

 

ព័ត៌មានផ្សេងទៀត