អី​យ៉ាស់​! សុវត្ថិ មុនី​វណ្ណ ចេញ​បទ​ចម្រៀង​តែង​និពន្ធ​ដោយ​ខ្លួនឯង ឡើង​កប់​!

26/02/2018 -  565

​ប្រិយមិត្ត ប្រាកដ​ជា​បាន​ស្គាល់​ហើយ តារាចម្រៀង​វ័យក្មេង ស្រស់​សង្ហា ដែល​ទើប​ចាប់​ពន្លក​ថ្មី ហើយ​ទទួល​ការគាំទ្រ ច្រើន​ពី​មហាជន ពិសេស​យុវវ័យ នោះ​គឺ​លោក សុវត្ថិ មុន្នី​វណ្ណ កូនប្រុស​ច្បង របស់​កំពូល​តារាចម្រៀង លោក​ព្រាប សុវត្ថិ​។​

​ប្រជាប្រិយភាព របស់ សុវត្ថិ មុនី​វណ្ណ កាន់តែ​កើនឡើង យ៉ាង​ឆាប់រហ័ស គួរឲ្យកត់សម្គាល់ ខណៈពេល​ដែល​តារា​ប្រុស​រូបនេះ ទើបតែ​មាន​បទ​ចម្រៀង​ផ្ទាល់​ខ្លួន​តែ​ប៉ុន្មាន​បទ​តែប៉ុណ្ណោះ​។​

​ដោយឡែក កាល​ពី​ម្សិលមិញ តារាចម្រៀង​វ័យក្មេង​រូបនេះ បញ្ចេញ​បទ​ចម្រៀង​ផ្ទាល់​ខ្លួន​មួយ​បទ​ទៀត មាន​ចំណងជើង​ថា «​លួច​ស្រលាញ់​» ។ ក្នុងនោះដែរ បទ​ច្រៀង​មួយ​បទ​នេះ ពិតជា​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ មិន​ខុស​ពី​បទ​មុនៗ​នោះទេ ដោយ​គ្រាន់តែ​មួយថ្ងៃ​សោះ មាន​អ្នក​ចូល​ទស្សនា​បទ​នេះ នៅលើ​យូ​ធូប ជាង​៤០​ម៉ឺន​ដង​។

ប៉ុន្តែ​អ្វី​ដែល​ពិសេស​ជាង​នេះ​ទៀត​នោះ បទ​«​លួច​ស្រលាញ់​» នេះ គឺជា​ស្នាដៃ​និពន្ធ​ទំនុកច្រៀង និង Melody ដោយ​លោក សុវត្ថិ មុនី​វណ្ណ ផ្ទាល់​តែម្តង​៕ តោះ​ស្តាប់ និង​ទស្សនា​ទាំងអស់គ្នា​!

ព័ត៌មានផ្សេងទៀត