Paris Saint Germain ឈ្នះតែ Neymar ជួបបញ្ហា

26/02/2018 -  287

ការប្រកួតលីគកំពូលរបស់បារាំង កីឡាករស្នូល Neymar ត្រូវបានគេសែងចេញពីទីលានប្រកួត ក្នុងខណៈពេលដែលក្រុម Paris Saint Germain បានយកឈ្នះលើក្រុមប្រកួតប្រជែង Marseille ដោយលទ្ធផល៣ទល់នឹង០ កាលថ្ងៃអាទិត្យ ទី២៥ កុម្ភៈ។

ខ្សែប្រយុទ្ធតម្លៃ២០០លានផោនរូបនេះ ប្រហែលជាមានបញ្ហាស្មងជើង ក្រោយប៉ះគ្នាជាមួយកីឡាករ Bouna Sarr របស់ Marseille។

ដោយឡែក PSG ស៊ុតបញ្ចូលទីដោយ Kylian Mbappe និងការធ្វើឲ្យបាល់ចូលទីខ្លួនពីខ្សែការពារ Marseille និង គ្រាប់បាល់របស់ Cavani។

ប្រិយមិត្តសង្ឃឹមទុកថា កីឡាករ Neymar នឹងជាទាន់ជំនួបជើងទី២ វគ្គ១៦ក្រុមក្នុង UEFA Champions League ជាមួយ Real Madrid នៅថ្ងៃអង្គារ ទី០៦ មីនា ខាងមុខ នៅកីឡដ្ឋាន Parc de Prince៕

ដោយ៖ អ៊ុំ កុសល

 

ព័ត៌មានផ្សេងទៀត