រូបរាង​លោក​យូ ឌីស្កូ ក្រោយ​ធ្លាក់​ខ្លួន​ឈឺ​ពិតជាគួរឲ្យសង្វេគ​ខ្លាំង​ណាស់​​

27/02/2018 -  1102

​តារាចម្រៀង និង សម្តែង យូ ឌី​ស្កូ បាន​ធ្វើឲ្យ​មហាជន ខ្លោច​ចិត្ត និង​អាណិត​យ៉ាងខ្លាំង នៅពេល​ឃើញ​លោក​មាន​ការប្រែប្រួល រូប​សម្រស់ ស្ទើរតែ​មិន​គួរឲ្យ​ជឿ​។

​តាមរយៈ​រូបថត​ពីរ​សន្លឹក ដែល​លោក យូ ឌី​ស្កូ ថត​រួមជាមួយ​មិត្តភក្តិ បាន​បង្ហាញឲ្យឃើញថា រូប​លោក​មាន​រូបរាង​ស្គម​ស្លេកស្លាំង យ៉ាងខ្លាំង ដែល​មហាជន​ជាច្រើន​បាន​សម្តែង​អារម្មណ៍​អាណិត​ដល់​លោក​។ បើតាម ការ​បង្ហើប​ពី​សំណាក់​មិត្តភក្តិ ពេលនេះ​សុខភាព​របស់​លោក យូ ឌី​ស្កូ មិនទាន់​បាន​ប្រសើរ​ឡើយ ពោល​គឺ​លោក​ត្រូវ​លាង​ឈាម​រៀង​រាល់​រយៈពេល​បី​ថ្ងៃ​ម្តង។

​តែ​យ៉ាងណាក៏ដោយ ក្រៅពី​សម្តែង​ការអាណិតអាសូរ អ្នកគាំទ្រ​លោក យូ ឌី​ស្កូ ជាច្រើន​បាន​ជូនពរ​ឱ្យ​លោក​ឆាប់​ជា​ពី​ជម្ងឺ​ផង​ដែរ​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត