ភ្លើង​ឆេះ​ក្លឹប​កម្សាន្ត​Rock​ក្រុម​ពន្លត់​ប្រើ​ពេល​ជាង​៧​ម៉ោង​ទើប​រលត់​ទាំងស្រុង​

28/02/2018 -  302

​គ្រោះ​អគ្គីភ័យ ដែល​បាន​ឆាបឆេះ មជ្ឈមណ្ឌល​កម្សាន្ត​Rock ត្រូវបាន​ក្រុម​ពន្លត់​ប្រើពេល​ប្រមាណ ៧​ម៉ោង ទើប​រលត់​ទាំងស្រុង ខណៈ​ភ្លើង​បានចាប់ផ្តើម​ឆេះ តាំងពី​ម៉ោង​៥​ល្ងាច រហូតដល់​ម៉ោង​១១​យប់ និង​ប្រើប្រាស់​ឡានទឹក​អស់​រាប់​សិប​គ្រឿង​។​

សម្រាប់មូលហេតុ​បឋម​ ដែល​បណ្តាលឲ្យ​កើត គ្រោះ​អគ្គីភ័យ​ដ៏​សន្ធោសន្ធៅ​នេះ ត្រូវបានគេដាក់ការ សង្ស័យ​មក​ពី​ជាង​ផ្សា​ដែកនៅ​អគារ​នោះ ធ្លាក់​កម្ទេច​ភ្លើង ទើបបណ្តាលឲ្យ​ឆាបឆេះ​តែម្តង​។​

​សម្រាប់​ប្រតិបត្តិការ​នេះ ដឹកនាំ​ផ្ទាល់​ដោយ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ រួម​នឹង​ប្រធាន​នាយកដ្ឋាន​បង្ការ និង​ពន្លត់​អគ្គិភ័យ​របស់​ក្រសួងមហាផ្ទៃ​។​

​សូមបញ្ជាក់​ថា អគារ​នេះ​រង​ការឆេះ​ខូចខាត​ស្ទើរតែ​ទាំងស្រុង ដោយឡែក ទ្រព្យសម្បត្តិ និង​សម្ភារៈ​នោះ គេ​មិន​ទាន់​ដឹង​មានតម្លៃ​ប៉ុន្មាន នៅឡើយ​ទេ​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត