ធី សុវណ្ណ​ថា ជាប់​ទៅ​វគ្គ​បន្ត​ក្នុង​ការប្រកួត​បវរកញ្ញា​«Queen of the Spa»

28/02/2018 -  1119

​កញ្ញា ធី សុវណ្ណ​ថា ត្រូវបាន​គណៈកម្មការ​សម្រេច​ឲ្យ​ជាប់​ទៅ​កាន់​វគ្គបន្ត នៅក្នុង​ការប្រកួត​ប្រលង បវរកញ្ញា​លំដាប់ថ្នាក់​អន្តរជាតិ «Queen of the Spa» ដែល​បាន​រៀបចំ​ធ្វើ នៅក្នុង​ក្លឹប​កម្សាន្ត Sound Club​។​

​សូមបញ្ជាក់​ថា បេ​ក្ខ​នារី​ដែល​បាន​ចូលរួម ប្រកួត​ក្នុង​កម្មវិធី​នេះ នឹង​មាន​ឱកាស​ក្លាយ​ជា​តារា​ភាពយន្ត​របស់​ប្រទេស​កូរ៉េ​ផង​ដែរ​។ កម្មវិធី​នេះ​អនុញ្ញាត បេ​ក្ខ​នារី​ដែល​មាន​អាយុ​ចាប់ពី ១៨ ឆ្នាំ ដល់ ៣៥ ឆ្នាំ ចូលរួម​ប្រកួត ដោយ​មិន​ប្រកាន់​ថា នៅ​លីវ មេម៉ាយ ឬ​មានគ្រួសារ​ហើយ​នោះទេ សំខាន់ឲ្យ​តែ​មាន​សម្រស់​ស្រស់ស្អាត និង​មាន​សមត្ថភាព​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត