នាយ ច​យ អរ​រំភើប​ចំពោះ​វត្តមាន​កូន​នាយករដ្ឋមន្ត្រី​ចូលរួម​មង្គលការ​ខ្លួន​

28/02/2018 -  1095

​យប់​ម្សិលមិញ​នេះ គឺជា​រាត្រី​ដ៏​មាន​សុភមង្គល សម្រាប់​លោ​កភិច សែ ហៅ​នាយ​ច​យ តារា​កំប្លែង​ក្រុម​នាយ​ក្រឹម ដែល​ទទួល​បាន​នារី​ដ៏​ស្រស់ស្អាត​មួយរូប ធ្វើ​ជា​ភរិយា​ដោយ​ស្របច្បាប់​។​

​មង្គលការ​នេះ បាន​ធ្វើ​ឲ្យ​នាយច​យ និង​ក្រុមគ្រួសារ​អរ​រំភើប ដោយ​មិន​នឹកស្មានថា ភ្ញៀវកិត្តិយស​ចូលរួម​យ៉ាងច្រើន​កុះករ រហូត​ដល់​កូនៗ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ផ្តល់​កិត្តិយស​ចូលរួម​ជូនពរ និង​អបអរសាទរ​ផងដែរ​។​

​អ្វី​ដែល​គួរឲ្យ​កត់សម្គាល់​នោះ គឺ​នាយ​ច​យ បាន​ថ្លែង​ទាំង​អួលដើមករ និង​សម្រក់​ទឹកភ្នែក នៅក្នុង​ពិធី​កាត់​នំ ដោយ​នាយ​បាន​ថ្លែង​អំណរ ដល់​លោក ហ៊ុន ម៉ា​ណែ​ត និង​លោក ហ៊ុន ម៉ា​នី ដែល​បាន​ឆ្លៀត​ចំណាយ​ពេលវេលា ផ្តល់​កិត្តិយស​នៅ​ថ្ងៃ​មង្គលការ ដោយ​រក​ពាក្យ​និយាយ​មិន​ចេញ ព្រោះ​រំភើប​ពេក​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត