Espanyol ផ្តល់ការខកចិត្តអោយ Real Madrid Real

28/02/2018 -  166

Madrid បានជួបរឿងភ្ញាក់ផ្អើលទៀតហើយ ពោលគឺចាញ់ក្រុមម្ចាស់ផ្ទះ Espanyol នៅជំនួប ក្របខណ្ឌ La Liga សប្តាហ៍ទី២៦ កាលពីយប់មិញ។

ក្រុមអធិរាជសដែលទើបមានកំណត់ត្រាល្អ ឈ្នះ៤ប្រកួតជាប់គ្នា បានអវត្តមានខ្សែប្រយុទ្ធ Cristiano Ronaldo ដោយសារត្រូវសម្រាក ប៉ុន្តែពេលគ្មានរូបគេ ក្រុមហាក់ធ្វើមិនបានល្អនោះឡើយ។

ជាក់ស្តែងការប្រកួតនាទីលាន RCDE Stadium កូនក្រុមអ្នកចាត់ការ Zinedine Zindane បានគ្រប់គ្រងបាល់ដល់ទៅ ៦១ភាគរយ មានឳកាសស៊ុត១២លើក តែបែរជាមិនអាចទម្លាយសំណាញ់ ទីដៃគូបាន។ ចំណែកឯ ក្រុមម្ចាស់ផ្ទះស៊ុតបញ្ចូលទីតាំងពីវគ្គទី១ តែត្រូវរាប់ជាបាល់ Off Side។ យ៉ាងណាក្តី ភាពរីករាយរបស់ពួកគេនៅតែកើតមាន ដោយកីឡាករ Gerard Moreno បានក្លាយជា វីរបុរសស៊ុតបញ្ចូលទីចុងម៉ោង ដែល១គ្រាប់នេះ នាំយកជ័យជំនះមកអោយ Espanyol តែម្តង។ លើកដំបូងហើយសម្រាប់ ក្រុមមានមូលដ្ឋាននាតំបន់ Catalonia ដែលស្គាល់រសជាតិឈ្នះ Real Madrid បន្ទាប់ពី ២២ប្រកួត ចាប់ពីឆ្នាំ២០០៧ ពួកគេធ្វើមិនសម្រេចទាល់តែសោះ៕

ប្រភព៖ BBC Sports

ដោយ៖ អ៊ុំ កុសល

 

ព័ត៌មានផ្សេងទៀត