លើស​ពី​ធម្មតា​! បុរស​ដែល​ស្និត​នឹង​នី​ឡា​ហៅ​“​ប្រពន្ធ​”​ពេញៗ​មាត់​

01/03/2018 -  978

តារា​កំប្លែង​វ័យក្មេង រូប​ស្រស់​សោភា នី​ឡា ធ្លាប់​បាន​បញ្ជាក់ថា បុរស​ម្នាក់ ដែល​តែងតែ​បង្ហោះ​រូបភាព​ស្និត​ស្នាល ជាមួយ​រូបនាង គ្រាន់តែ​មិត្តភក្តិ​នឹង​គ្នា​តែប៉ុណ្ណោះ​។ បើទោះបី ជា​មាន​ការអះអាង​ដូចនេះ​ក្តី ក៏​នៅ​មាន​មហាជន និង​អ្នកគាំទ្រ​ជាច្រើន នៅតែ​កើតមាន​មន្ទិលសង្ស័យ​។​

​ជាក់ស្តែង​ថ្មីៗ​នេះ បុរស​ដែល​ស្និត​ស្នាល​ជាមួយ នី​ឡា បាន​បង្ហោះ​វីដេអូ​មួយ​ក្នុង​បណ្តាញ​សង្គម​យូ​ធូ ដោយ​បង្ហាញ​ពី​ដំណើរ​កំសាន្ត​របស់ខ្លួន ជាមួយ​នី​ឡា និង​មិត្តភក្តិ​ដ៏ទៃទៀត យ៉ាង​សប្បាយ​រីករាយ​។​

​អ្វី​ដែល​គួរឲ្យ​កត់សម្គាល់​នោះ គឺ សកម្មភាព និង​ពាក្យ​ពេជ្រ ដ៏​ផ្អែមល្ហែម រវាង នី​ឡា និង​បុរស​ម្នាក់​នោះ បាន​ប្រើ​ទាំង​ពាក្យ​ថា “​សង្សារ​” និង “​ប្រពន្ធ​” ពេញៗ​មាត់ ហាក់ដូចជា​លើសពី​មិត្តភក្តិ​ធម្មតាៗ​។ ទស្សនាវីដេអូ!

 

ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត