ដឹង​ថា​នាយ​ច​យ ទទួល​ចំណងដៃ​ពី​លោក​នាយករដ្ឋមន្ត្រី​ប៉ុន្មាន​ដែរ​ទេ​?

02/03/2018 -  889

​ថ្ងៃទី​២៨ កុម្ភៈ ឆ្នាំ​២០១៨  គឺជា​ថ្ងៃ​ដ៏​មាន​សុភមង្គល សម្រាប់​លោ​កភិច សែ ហៅ​នាយ​ច​យ តារា​កំប្លែង​ក្រុម​នាយ​ក្រឹម ដែល​ទទួល​បាន​នារី​ដ៏​ស្រស់ស្អាត​មួយរូប ធ្វើ​ជា​ភរិយា​ស្របច្បាប់ និង​ប្រពៃណី​ខ្មែរ​។​

មង្គលការ​នេះ បាន​ធ្វើ​ឲ្យ​នាយច​យ និង​ក្រុមគ្រួសារ​អរ​រំភើប ដោយ​មិន​នឹកស្មានថា មាន​ភ្ញៀវ​កិត្តិយស​ចូលរួម​យ៉ាងច្រើន​កុះករ រហូត​ដល់​កូនៗ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ផ្តល់​កិត្តិយស​ចូលរួម​ជូនពរ និង​អបអរសាទរ​ផងដែរ​។​

​អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅទៀត​នោះ គឺ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ក៏​បាន​ចង​ចំណងដៃ ដល់​ស្វាមីភរិយា​ថ្មីថ្មោង​មួយគូរ​នេះ នូវ​ទឹកប្រាក់​ចំនួន​១​ម៉ឺន​ដុល្លារ​ផងដែរ តាមរយៈ​កូនប្រុស​ទាំង​២ គឺ​លោក​ហ៊ុន ម៉ា​ណែ​ត និង​លោក​ហ៊ុន ម៉ា​នី​។​ ​នេះ​បើ​តាម​ការ​ថ្លែង​បញ្ជាក់ ដោយ​ផ្ទាល់​ពី​សំណាក់ លោកនាយក​រដ្ឋមន្ត្រី នៅក្នុង​ពិធី​ជួប​សំណេះសំណាល ជាមួយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេជោ នា​ថ្ងៃ​ទី​០២ មីនា​នេះ​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត