ទីបំផុត​ច្បាប់​បន្ថែម​ទោស​ប្រមាថ​ព្រះមហាក្សត្រ ចូល​ជា​ធរមាន​ហើយ​!

03/03/2018 -  388

​នៅ​ទីបំផុត ច្បាប់​ស្ដីពី​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ ចំពោះ​បទ​ប្រមាថ​លើ​អង្គ​ព្រះមហាក្សត្រ ព្រម​ទាំង​ច្បាប់​ធម្មនុញ្ញ ស្ដីពី​វិសោធនកម្ម នៃ​មាត្រា​មួយចំនួន ត្រូវបាន​ប្រកាស​ឲ្យប្រើ​ប្រា​ស់ជា​ផ្លូវការ​។ នេះ​បើ​យោងតាម​ព្រះរាជក្រម​របស់​លោក​សាយ ឈុំ ប្រមុខរដ្ឋស្ដីទី ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​០៣ ខែ​មីនា ឆ្នាំ​២០១៨​នេះ​។​

​សូមបញ្ជាក់​ថា ច្បាប់​ស្តីពី វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ ដែល​តម្រូវ​ឲ្យ​ផ្ដន្ទាទោស លើ​ជន​ដែល​ប្រមាថ​ព្រះមហាក្សត្រ និង​ច្បាប់​ធម្មនុញ្ញ​ស្ដីពី​វិសោធនកម្ម មាត្រា​៣៤​ថ្មី មាត្រា​៤២ មាត្រា​៤៩ មាត្រា​៥៣ និង​មាត្រា​១១៨​ថ្មី ត្រូវបាន​រដ្ឋសភា​អនុម័ត កាលពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ហើយ​ត្រូវបាន​ព្រឹទ្ធសភា ពិនិត្យ និង​ឲ្យយោបល់​ចប់សព្វគ្រប់ រួច​បញ្ជូន​ទៅ​កាន់​ព្រះ​បរម​រាជ​រាំង ដើម្បី​ដាក់ថ្វាយ​ព្រះមហាក្សត្រ​ឡាយព្រះហស្ថលេខា ប្រកាស​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៨៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត