ក្នុង​ខែមករា អត្រា​គ្មាន​​ការងារ​ធ្វើ​​នៅ​ជប៉ុន​​ធ្លាក់ចុះ​​ដល់​កម្រិត​​ទាប​បំផុត​​ក្នុងពេល​២៥​ឆ្នាំ​

03/03/2018 -  228

​រដ្ឋាភិបាល​ជប៉ុន​បាន​បញ្ជាក់ថា អត្រា​គ្មាន​ការងារ​ធ្វើ​នៅ​ជប៉ុន​សម្រាប់​ខែមករា​ឆ្នាំ​២០១៨ មាន​ចំនួន​២,៤​ភាគរយ​។ ចំនួន​នេះ​ធ្លាក់ចុះ​០,៣​ភាគរយ​ធៀប​នឹង​ខែ​មុន និង​ជា​កម្រិត​ទាប​បំផុត​គិតពី​ខែមេសា​ឆ្នាំ​១៩៩៣​។ មនុស្ស​ជាង​៦៥​លាន​នាក់​មាន​ការងារ​ធ្វើ កើនឡើង​៩២​ម៉ឺន​នាក់​ធៀប​នឹង​ឆ្នាំមុន​។ ការងារ​បាន​កើនឡើង​ច្រើន​រយៈពេល​៥​ឆ្នាំ​មកហើយ​។ សមាមាត្រ​នៃ​ការផ្ដល់​ការងារ​ដល់​អ្នករក​ការងារ​ធ្វើ​ក្នុង​ខែមករា នៅតែ​ខ្ពស់​ដូច​ខែ​មុនៗ​ដែ គឺ​១,៥៩​ភាគរយ​។ នោះ​មានន័យថា មាន​មុខតំណែង​១៥៩​សម្រាប់​មនុស្ស​១០០​នាក់ ដែល​កំពុង​ស្វែងរក​ការងារ​៕

ព័ត៌មានផ្សេងទៀត